ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈ​មិត្ត​អ្នក​អាន៖​ ក្រុម​ខ្មោចអតី​ត​​បក្ស​ប្រឆាំង​ កំពុង​បន្តប្រ​​ខាំ​គ្នា​ដណ្តើម​អំណា​ចខ្យល់​​

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 871

    កាល​​ពី​​ថ្ងៃ​​ទី​​២១​ ខែ​​តុ​លា ​ថ្មីៗ​​នេះ​ ក្រុម​ខ្មោច​អតី​ត​បក្ស​ប្រឆាំង​និយម​ កឹម សុខា បាន​វាយ​ប្រហារ​យ៉ាង​​ចាស់​​ដៃ​​ទៅ​លើ​ក្រុម​ខ្មោច​អតី​ត​បក្ស​ប្រឆាំង​និយម​ សម រង្ស៊ី​ ដែល​ប្រជាពលរដ្ឋ​បាន​ដឹង​យ៉ាង​ច្បាស់​ជា​យូរ​​មក​​ហើយ​​ថា​​ ពាក្យ​ដែល​ពួក​គេ​ធ្លាប់​ភូត​កុហក​ប្រជាពលរដ្ឋ​ថា​ «កឹម សុខា​ និង​ សម រង្ស៊ី​ ជាមនុស្ស​តែ​មួយ​នោះ​» គឺ​ជា​ពាក្យ​ការ​ទូត​ ដើម្បី​ដណ្តើម​អំណាច​គ្នា​នៅ​ក្នុង​អតី​ត​គណបក្ស​ដែលត្រូវ​​បាន​ច្បាប់​​រំ​លាយ​​បាត់​ទៅ​ហើយ​ប៉ុណ្ណោះ​​។​ តាម​រយៈ​សារ​កើត​ទុក្ខ​មិន​សុខ​​ចិត្ត​​របស់​ខ្លួន​ ដែល​នរណា​ក៏​ដឹង​ដែរ​ថាជាគំនិត​របស់​ កឹម មនោវិទ្យា និង​ យ៉ែម ប៉ុញ្ញាឬទ្ធិ​ បាន​ចោទ​ប្រកាន់​​ក្រុម​ខ្មោច​អតី​ត​បក្ស​ប្រឆាំង​និយម​ សម រង្ស៊ី ​ថា​​ជា​​ក្រុម​អ្នក​នយោបាយ​ក្រៅ​បក្ស​មួយក្តាប់​តូច​ បាន​និង​កំពុង​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ប្រើ​ប្រាស់​វប្បធម៌​​​ហិង្សា​ និង​ប៉ុន​ប៉ង​ឈាន​ទៅ​រក​ការ​គ្រប់​គ្រង​អំណាច​តាម​បែប​បដិវត្តន៍​ហិង្សា​​​យ៉ាង​កប់​ៗ​មាត់​ ដែល​បញ្ជាក់​ច្បាស់​ថា​ក្រុម​ទាំង​ពីរ​នេះ​មិនមែន​ជាមនុស្ស​តែ​មួយស្អីនោះ​ទេ​។​

    អ្វី​ដែល​គេ​មិន​អាច​ចោទ​ប្រកាន់បាន​​មក​លើវិធាន​ការ​ច្បាប់​របស់​​រាជ​រដ្ឋាភិបាល ​ថា​កំពុង​តែ​រំលោភ​​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិនោះ​ គឺ​នៅ​ត្រង់​ថា​ ក្រុម​ខ្មោចអតី​ត​បក្ស​ប្រឆាំង​និយម​ កឹម សុខា​ បាន​ទទួល​ស្គាល់​ និង​មិន​គាំ​ទ្រ​សកម្មភាព​របស់​ក្រុម​អ្នក​នយោបាយក្រៅ​បក្ស​​មួយចំនួន​រួម​ និង​អតីត​សមាជិក​គណៈ​អចិន្ត្រៃយ៍​មួយចំនួន​​និយម​ សម រង្ស៊ី​ ដែល​បាន​សម្រេច​​ជ្រើស​រើស​គោល​ជំហរ​ហិង្សា​ចង់​ធ្វើ​រដ្ឋ​ប្រហារ​ ប្រកាស​​ផ្តួល​​រំលំ​រាជរដ្ឋា​ភិបាល​ និង​ការ​ជេរ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ ដែល​ទង្វើ​នេះ​គឺ​ពិត​ជា​ផ្ទុយ​ទាំង​ស្រុង​ពី​គោល​ការ​ណ៍ឡើង​កាន់​អំណាច​តាម​បែប​​ប្រជាធិបតេយ្យ ហើយ​ដែល​​មិន​​អាច​​អត់​​ឱន​​ឱ្យ​​បាន​​ជា​ដាច់​​ខាត​។​​ ក្រុម​ខ្មោចអតី​ត​​បក្ស​ប្រឆាំងនិយម​ កឹម សុខា​ ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​លង់​ខ្លួន​ចាញ់​ការ​បោក​ប្រាស់​ និង​ការ​អុជ​អាល​របស់​ក្រុម​ខ្មោច​អតី​ត​បក្ស​ប្រឆាំង​និយម​ សម រង្ស៊ី​ ផង​ដែរ​ ពី​ព្រោះ​បើ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​តែ​ជឿ​លើ​ការ​ញុះ​ញង់​គឺ​ប្រាកដ​ណាស់​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ ហើយ​នឹង​ត្រូវ​ចាប់​ខ្លួន​ និង​ដាក់​ឃុំ​ក្នុង​ពន្ធ​នា​គារ​ជាក់​ជាមិន​ខាន​។

    ក្រុម​ខ្មោចអតី​ត​​បក្ស​ប្រឆាំងនិយម​ កឹម សុខា ក៏​បាន​ប្រកាស​មិន​ទទួល​ស្គាល់​នូវ​តួនាទី​​​ប្រធាន​ស្តី​ទី​ របស់​អ្នក​នយោបាយ​រត់​ចោល​ស្រុក​​ សម រង្ស៊ី​ ផង​ដែរ​ ហើយ​បាន​អះអាង​ថា​សមាជ​ដែល​បាន​ធ្វើ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៨​នោះ​ គឺ​ជាសមាជ​ខុស​ច្បាប់​មាន​បំណង​បំបែក​កម្លាំង​អតី​ត​បក្ស​ខ្មោច​របស់​ខ្លួន​ជា​ចម្រៀក​ៗ​ដែល​ធ្វើ​ឱ្យ​បាត់​បង់​នូវ​មូលដ្ឋាន​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​ទាំង​ស្រុង​ទៀត​ផង​។​​
    ជារួម​ ទោះបី​ជាក្រុម​ខ្មោចអតី​ត​​បក្ស​ប្រឆាំងនិយម​ កឹម សុខា និង​ក្រុម​ខ្មោចអតី​ត​​បក្ស​ប្រឆាំង​និយម​ សម រង្ស៊ី​ កំពុង​ប្រខាំ​គ្នា​ដើម្បី​ដណ្តើម​អំណាច​ខ្យល់សម្រាប់​ក្រុម​របស់​ខ្លួន​យ៉ាង​ណាក្តី​ ហើយ​ទោះ​បី​ជាក្រុម​មួយ​​ខិត​ខំ​ថ្លែង​សារទុក្ខ​ដើម្បី​ដោះ​បន្ទុក​ផ្លូវ​ច្បាប់សម្រាប់​ខ្លួនក្តី​ ក៏វិធាន​ការច្បាប់នៅ​តែ​បន្ត​អនុវត្ត​ចំពោះ​បុគ្គល​ ឬ​ក្រុម​អតី​ត​បក្ស​​ខ្មោច​​ដែល​មាន​បំណង​តែ​មួយ​ចង់​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​​ដែល​មាន​សម្លេង​គាំ​ទ្រ​រហូត​៨៣,០២​%​ តាម​រយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ ឬ​បដិវត្ត​ពណ៌​​ដោយ​ឃុប​ឃិត​ជាមួយ​បរទេស​ ជាដរាប​ដោយ​គ្មាន​ការ​លើក​លែង​ជាដាច់​ខាត​។​

    ម្យ៉ាង​ទៀត​​​​​ ច្បាស់​ណាស់ថា​​ កង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​នឹង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​​​បំផុត​ និ​ង​តឹ​ង​រឹង​បំផុត​ចំពោះ​ពួកមេក្លោង​ដែល​ជា​​ឧក្រិដ្ឋជន និង​ជន​ទាំង​ឡាយ​ណា​ដែល​សាក​ល្បង​ប្រថុយ​ចូល​រួម​​ប្រ​ឆាំង​​នឹង​សុខ​សន្តិភាព​​ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​នៃ​រដ្ឋ​។​ ជាមួយគ្នា​នោះ​ដែរ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​​ចូល​​រួម​​ថែរក្សា​​សណ្តាប់​ធ្នាប់​សង្គម​ និង​សមិទ្ធផល​នានាដែល​កំពុង​មាន​ ដោយ​​មិន​​ត្រូវ​​ចាញ់​​បោក​​នូវ​​ឧបាយ​កល​​ខ្មៅ​​កខ្វ​ក់​​នោះ​​ឡើយ​​ ពោល​​គឺ​​ប្រជា​ពលរ​ដ្ឋ​​នឹង​​មិន​​ចូល​​រួម​​នៅ​ក្នុង​​ផែន​ការ​​​ធ្វើ​​​រដ្ឋ​​​ប្រហារ​​​ផ្តួ​​ល​​រំ​លំ​​រា​​​​ជរ​​ដ្ឋាភិ​បា​​ល​​​ស្រ​ប​​ច្បាប់​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ បងប្អូន​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ចូល​រួម​ថែរក្សា​សន្តិភាព​ដែល​យើង​ខិតខំ​រក​បាន​ដោយ​លំបាក​នេះ​ ដើម្បី​ធានា​កា​រពារ​ និង​ថែ​រក្សា​​សន្តិភាព​ ស្ថិរ​ភាព​សង្គម​ និង​វិបុល​ភាព​របស់​ប្រទេស​ជាតិ​ ព្រម​ទាំង​សេច​ក្តីសុខ​សាន្ត​របស់​កូន​ចៅ​យើង​ និង​ជាពិសេស​ដើម្បី​សេចក្តីសុខ​​របស់​ប្រជាជ​នកម្ពុជា​​ទាំង​មូល​ ហើយ​ជនរួម​ជាតិ​ខ្មែរ​ក៏នឹង​មិ​ន​​​​ចាញ់​​​ឧបាយ​កល​មេក្លោង​រដ្ឋប្រហារ​ទាំង​នោះ​ដែរ​ព្រោះ​ពួក​គាត់​យល់​យ៉ាង​ច្បាស់​ថា ​ការចាញ់​បោក​ពួក​ឧក្រិដ្ឋ​ជន​​​ទាំង​​នោះ​​​ អាច​នឹង​នាំ​ឲ្យ​ខ្លួន​ពួក​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​រួម​គំនិ​តក្ប​ត់​ ដែល​ត្រូវ​មាន​ទោស ធ្ង​ន់​ធ្ងរ​​តាម​​ច្បា​​​ប់ ហើយ​ពួក​​គាត់​នឹង​ចូលរួ​មប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​បំផ្លិច​បំផ្លាញជា​តិ​នេះ ​ដោយ​សហការ​រាយកា​រ​ណ៍​​អំ​ពី​​​ផែ​​ន​ការ​ក្បត់​របស់​ពួក​ឧទ្ទាម​ និង​មុខ​សញ្ញាពា​ក់ព័ន្ធ​ជូន​ទៅ​អាជ្ញា​ធរមាន​សមត្ថកិ​ច្ចគ្រ​ប់​លំដាប់​​ថ្នា​​ក់​​ដើ​​ម្បី​ឈា​​ន​ទៅចាត់​វិធា​នការ​ច្បាប់​ឲ្យ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ ​ដែ​ល​ចុ​ង​ក្រោយ​បំ​ផុ​តផែន​ការ​ធ្វើ​​រ​ដ្ឋ​ប្រ​ហា​រ​​របស់​​មេ​​ឧក្រិដ្ឋ​ជន​​ក្បត់​ជាតិ​ នឹង​ទទួ​លប​រា​ជ័​យ​យ៉ា​ង​អា​ម៉ា​ស់​បំផុត៕​

    ដោយ៖ សួន ចំរើន​

    អត្ថបទទាក់ទង