ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1224
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព” នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ  លោក ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-0-cha)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុង៖

  • កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥
  • កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
  • កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
  • កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
  • កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
  • កិច្ចប្រជុំកំពូលអាស៊ាន-​សហរដ្ឋអាមេរិក លើកទី៧
  • កិច្ចប្រជុំកំពូលអាស៊ីបូពា៌ លើកទី១៤
  • កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
  • កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

 

អត្ថបទទាក់ទង