ខ្មែរប៉ុស្ដិ៍ Close

ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រគល់សម្ភារៈជូនភ្ញៀវទេសចរដែលភ្លេច ឬជ្រុះបាត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1345
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រគល់សម្ភារៈជូនភ្ញៀវទេសចរដែលភ្លេច ឬជ្រុះបាត់ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រគល់សម្ភារៈជូនភ្ញៀវទេសចរដែលភ្លេច ឬជ្រុះបាត់

ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា រើសបានសម្ភារៈដែលភ្ញៀវភ្លេចឬជ្រុះបាត់រួមមាន កាបូបលុយ កាតវីសា និងប្រាក់មួយចំនួនត្រូវបានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ប្រគល់ជូនភ្ញៀវទេសចរ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ខណៈដែលភ្ញៀរទេសចរបានភ្លេចឬជ្រុះបាត់ អំឡុងពេលដើរទស្សនាប្រាសាទ។

ជារឿយៗភ្នាក់ងារទទួលទេសចរណ៍តែងតែរើសបាននូវសម្ភារៈឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះឬភ្លេចនៅតាមប្រាសាទនានា ហើយសហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ក្នុងការស្វែងរកម្ចាស់សម្ភារៈឬរបស់របរទាំងនោះ និងតែងតែបានប្រគល់សម្ភារៈឬរបស់របរទាំងនោះជូនទៅម្ចាស់ដើមវិញ។

ជាការឆ្លើយតបចំពោះសកម្មភាពទាំងនេះ ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ក៏ដូចជានគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ តែងតែទទួលបាននូវការថ្លែងអំណរគុណនិងការកោតសរសើរយ៉ាងកក់ក្តៅពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លើសពីនេះទៀត កាយវិការទាំងនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្ត និងភាពកក់ក្តៅដល់ភ្ញៀវទេសចរក្នុងអញ្ជើញមកធ្វើដំណើរកំសាន្តក្នុងរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ ពន្យល់ណែនាំឱ្យភ្ញៀវទេសចរឲ្យគោរពនិងប្រតិបត្តិតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះនិងដោះស្រាយនូវបញ្ហាផ្សេងៗដែលអាចកើតឡើងជាយថាហេតុចំពោះភ្ញៀវទេសចរក្នុងដំណើរទស្សនារមណីយដ្ឋានអង្គរ៕

អត្ថបទទាក់ទង