ខ្មែរប៉ុស្ដិ៍ Close

    នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យគ្រូបង្រៀនត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិតក្នុងការអប់រំ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1676
    នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យគ្រូបង្រៀនត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិតក្នុងការអប់រំនាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យគ្រូបង្រៀនត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិតក្នុងការអប់រំ

    ក្នុងឱកាសនៃការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលចូលមកដល់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញនូវសារលិខិតអបអរសាទរនិងជំរុញឱ្យកូនៗសិស្សានុសិស្សដែលត្រូវគ្រប់អាយុបានចូលរៀនគ្រប់គ្នា និងបានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ អ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិតតាមរយៈការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្សឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកលនិងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍ប្រាប់ដល់ក្មួយៗជាសិស្សានុសិស្សនិងយុវជន យុវនារីទាំងអស់ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្លួនត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសាលារៀននិងសង្គមជាតិយើង។ លោក ក៏បានណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតរួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាពក្នុងការអប់រំពេញលេញ និងមានគុណភាពតាមរយៈការបង្កើនការផ្សព្វផ្សាយ ការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន។

    គ្រឹះស្ថានសិក្សាគ្រប់កម្រិតរួមទាំងទីវត្តអារាម ត្រូវផ្តល់លទ្ធភាព ក្នុងការអប់រំពេញលេញ និងមានគុណភាពតាមរយៈការបង្កើនការផ្សព្វផ្សាយការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន និងត្រៀមលក្ខណៈតាមគ្រប់រូបភាពដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ហិរញ្ញប្បទាន សម្រាប់គ្រឹះស្ថានសិក្សា ការពង្រាយគ្រូបង្រៀនឲ្យបានដល់គ្រប់សាលារៀននិងការបន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ជាពិសេសការពង្រឹង ការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំផងដែរ។លោកក៏បានជូនពរ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ កូនក្មួយចៅៗ សិស្សានុសិស្ស ទាំងអស់ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងការសិក្សាគ្រប់ៗគ្នាក្នុងឱកាសឆ្នាំសិក្សាថ្មី ២០១៩-២០២០៕

    អត្ថបទទាក់ទង