ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តត្បូងឃ្មុំ៖ កម្លាំងកងទ័ពទូទាំងខេត្ត ត្រៀមខ្លួនជាស្រេចដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1313
    អភិបាលខេត្តត្បូងឃ្មុំ៖ កម្លាំងកងទ័ពទូទាំងខេត្ត ត្រៀមខ្លួនជាស្រេចដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រអភិបាលខេត្តត្បូងឃ្មុំ៖ កម្លាំងកងទ័ពទូទាំងខេត្ត ត្រៀមខ្លួនជាស្រេចដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ

    នៅចំពោះមុខកងទ័ពទាំងអស់ដែលមានស្មារតី និងជំហរយ៉ាងរឹងមាំនោះ លោក ជាម ច័ន្ទសោភ័ណ បានដាក់បទបញ្ជាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ជនអគតិទាំងឡាយ ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដោយត្រៀមខ្លួនជាស្រេចដើម្បី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ។
    ថ្លែងយ៉ាងមុតស្រួចបែបនេះ ក្នុងឳកាស លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី និងអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយនឹងកងកម្លាំងកងយោធពលខេមរៈភូមិន្ទ នៅបន្ទាយតំបន់ប្រតិបត្តិការសឹងរងខេត្តត្បូងឃ្មុំ ចំនួនជាង៧០០នាក់ ព្រមទាំងនាំយកអំណោយ ជាគ្រឿងឧបភោបបរិភោគ និងថវិការផ្តល់ជូនក្នុងម្នាក់ៗ៥ម៉ឺនរៀលផងដែរ ។ ដើម្បីជាការលើកទឹកចិត្ត និងបង្កើនភាពស្និទ្ធស្នាល កៀកជាប់ជាមួយកងម្លាំងដែលជាអ្នកការពារបូរណភាពទឹកដី លះបង់សាច់ស្រស់ឈាមស្រស់។
    ថ្លែងទៅកាន់កងកម្លាំងក្នុងឳកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា បងប្អូនកងកម្លាំងទាំងអស់គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការការពារបូរណៈភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅ ក្នុងដំបូលសុខសន្តិភាពក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ ដែលមានលោកនាយករដ្ឋមន្រតី ហ៊ុន សែន ជាប្រមុខ ។

    លោក ជាម ច័ន្ទសោភ័ណ គូសបញ្ជាក់ថា ជាការពិតប្រទេសជាតិយើងកំពុងតែរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងប្រតិបត្តិតាម ជំនឿសាសនារៀងៗខ្លួន ប៉ុន្តែផ្ទុយទៅវិញក្រុមមនុស្សមួយចំនួនតូច ដែលមានជនក្បត់ជាតិ សម រង្ស៊ី ជាមេក្លោង បានដើរបរិហាបង្ខូចជាតិខ្លួនឯង និងបានព្យាយាមធ្វើរដ្ឋប្រហាររបបរាជានិយម និងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យម្តងហើយម្តងទៀត ។
    ដែលសកម្មភាពនេះគឺជាចេតនាចង់ឲ្យ ប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមដូចអតីតកាល ដែលទង្វើនេះ យើងត្រូវតែរួមគ្នាប្រឆាំងដាច់ខាត ។
    លោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងប្រកាសជាថ្មីទៀតថា ជាមួយនឹងការប្រកាសវិលចូលស្រុក បង្ករចលាចលរបស់ ទណ្ឌិត សម រង្ស៊ីនេះ ពិសេសចូលមកតាមច្រកព្រំដែនខេត្តត្បូងឃ្មុំ ច្បាស់ណាស់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ ដោយចាត់វិធានការផ្លូវច្បាប់ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួល៕

    អត្ថបទទាក់ទង