ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់បងប្អូនកីឡាករអុំទូក កុំនាំជំងឺអេដស៍ (Aids) ចូលផ្ទះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1001
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់បងប្អូនកីឡាករអុំទូក កុំនាំជំងឺអេដស៍ (Aids) ចូលផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់បងប្អូនកីឡាករអុំទូក កុំនាំជំងឺអេដស៍ (Aids) ចូលផ្ទះ

    នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពាវនាវដល់បងប្អូនកីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី ១០ដល់ ១២ វិច្ឆិកា ២០១៩ ខាងមុខនេះ សូមមានការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់យល់ដឹងឱ្យច្បាស់អំពីជំងឺឆ្លងកាចសាហាវអេដសស៍ (Aids) គឺសូមកុំនាំជំងឺអេដស៍ពីភ្នំពេញត្រឡប់ទៅឱ្យប្រពន្ធនៅផ្ទះ។

    ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់គណៈកម្មការដែលគ្រប់គ្រងក្រុមកីឡាករករអុំទូករបស់ខ្លួនយកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មានរំលឹកបន្ថែមចៀសវាងកុំអោយបងប្អូនកីឡាករសប្បាយលង់ខ្លួននាំជំងឺអេដស៍ដល់ប្រពន្ធកូននិងក្រុមគ្រួសារ៕

    អត្ថបទទាក់ទង