ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកឱ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវគោរពបទដ្ឋានកីឡាអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 953
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកឱ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវគោរពបទដ្ឋានកីឡាអន្តរជាតិលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកឱ្យកីឡាករ-កីឡាការិនីទាំងអស់ត្រូវគោរពបទដ្ឋានកីឡាអន្តរជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងការប្រកួតកីឡា ការឈ្នះចាញ់គឺជារឿងធម្មតា មិនត្រូវចង់ឈ្នះពេកទៅជាអាម៉ាស់សម្រាប់ជាតិនោះឡើយ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ មុនចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ វិមានសន្ដិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កីឡាករ កីឡាការិនីទាំងអស់ត្រូវគោរពឱ្យបាននូវបទដ្ឋានកីឡាអន្តរជាតិដើម្បីជាកិត្តិយសសម្រាប់ប្រទេសជាតិរបស់យើង៕

អត្ថបទទាក់ទង