ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2121
    កម្ពុជារៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ»កម្ពុជារៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ»

    ដើម្បីអបអរសាទរពិធីបុណ្យឆ្លងចូលឆ្នាំថ្មីឆ្នាំសកល២០២០ ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ នឹងរៀបចំឱ្យមានកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ -Best Countdown City of the Year»។ នេះបើតាមលិខិតរបស់ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត។

    កម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» ធ្វើឡើងដោយផ្អែកលើលក្ខណៈពិសេសមួយចំនួន ដូចជា ការតុបតែងរចនាលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។

    ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធីនេះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានស្នើរដ្ឋបាលរាជធានី-ខេត្ត ដែលទីក្រុងរបស់ខ្លួនឱ្យរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល (ទាំងការរៀបចំដោយរដ្ឋបាលរាជធានី-ខេត្តផ្ទាល់ ឬព្រឹត្តិការណ៍ដែលរៀបចំដោយផ្នែកឯកជន និងដៃគូពាក់ព័ន្ធផ្សេងទៀត) ដោយរៀបចំនូវបញ្ជីសម្រង់ព័ត៌មានអំពី ព្រឹត្តិការណ៍ទាំងនេះ (ដូចមានគំរូជូនភ្ជាប់) និងសូមផ្ញើមកកាន់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឱ្យបានមុនថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ៕

    ខាងក្រោមនេះជាលិខិតរបស់ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៖

    អត្ថបទទាក់ទង