ខ្មែរប៉ុស្ដិ៍ Close

    អបអរសាទរ! ក្រុមគោព្រៃកម្ពុជាយកឈ្នះក្រុមទីម័រលេសតេ ៥ – ០ (Video)

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កីឡា - សុខភាព 2225
    អបអរសាទរ! ក្រុមគោព្រៃកម្ពុជាយកឈ្នះក្រុមទីម័រលេសតេ ៥ – ០ (Video)អបអរសាទរ! ក្រុមគោព្រៃកម្ពុជាយកឈ្នះក្រុមទីម័រលេសតេ ៥ – ០ (Video)

    ក្រុមគោព្រៃកម្ពុជាបានយកឈ្នះលើក្រុមទីម័រលេសតេ ដោយលទ្ធផល ៥ – ០ នៅក្នុងការប្រកួតស៊ីហ្គេមនៅឯប្រទេសហ្វីលីពីន។

    ក្រុមគោព្រៃកម្ពុជា ពេលនេះបានឡើងមកឈរលេខ១លើកំពូលតារាង មាន៤ពិន្ទុ ឯក្រុមមីយ៉ាន់ម៉ាស្ថិតនៅលេខ២ មាន៤ពិន្ទុដូចគ្នា តែចាញ់គ្រាប់បាល់បញ្ចូលទី បើធៀបជាមួយកម្ពុជា។ ក្រុមមីយ៉ាន់ម៉ាក៏បានយកឈ្នះលើក្រុមម្ចាស់ផ្ទះហ្វីលីពីនដោយលទ្ធផល ២ ​- ១។

    ៥គ្រាប់របស់ក្រុមគោព្រៃកម្ពុជារកបានដោយកីឡាករ៖

    • គ្រាប់ទី១ ដោយ ស៊ិន កក្កដា នៅនាទីទី៧
    • គ្រាប់ទី២ ដោយ រឹង ប៊ុនហៀង នៅនាទីទី៧០
    • គ្រាប់ទី៣ ដោយ សៀង ចាន់ធា នៅនាទីទី៧៨
    • គ្រាប់ទី៤ ដោយ កែវ សុខផេង នៅនាទីទី ៨២
    • គ្រាប់ទី៥ ដោយ រឹង ប៊ុនហៀង នៅនាទីទី ៩០

    សូមជម្រាបថាក្រុមគោព្រៃកម្ពុជានៅសល់ការប្រកួតចំនួនពីរទៀតនៅក្នុងពូល គឺប៉ះជាមួយក្រុមមីយ៉ាន់ម៉ានៅថ្ងៃទី ២ ខែធ្នូ និងប៉ះជាមួយក្រុមអតីតជើងឯករង ម៉ាលេស៊ី នៅថ្ងៃទី៤ ខែធ្នូ។