ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរខេត្តស្វាយរៀងត្រៀមខ្លួនរៀបចំប្រារព្ធពិធីច្រត់ព្រះនង្គ័ល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1547
    អាជ្ញាធរខេត្តស្វាយរៀងត្រៀមខ្លួនរៀបចំប្រារព្ធពិធីច្រត់ព្រះនង្គ័លអាជ្ញាធរខេត្តស្វាយរៀងត្រៀមខ្លួនរៀបចំប្រារព្ធពិធីច្រត់ព្រះនង្គ័ល

    បន្ទាប់ពីបញ្ចប់កម្មវិធីសង្ក្រាន្តស្វាយរៀងរយៈពេលបីថ្ងៃដោយជោយជោគជ័យ ដែលបានបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋរួចមក ពេលវេលាមិនយូរប៉ុន្មាន នឹងឈានចូលដល់ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង ដែលព្រះរាជពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ខាងមុខ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកវិទ្យាល័យស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃការរៀបចំទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ ក្នុងបរិវេណតារាងបាល់ទាត់ នៃវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ៕

    អត្ថបទទាក់ទង