ខ្មែរប៉ុស្ដិ៍ Close

    ជំនួបពិភាក្សាការងារ និងរឹតចំណងមិត្តភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងកងទ័ពកម្ពុជា-សិង្ហបុរី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1023
    ជំនួបពិភាក្សាការងារ និងរឹតចំណងមិត្តភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងកងទ័ពកម្ពុជា-សិង្ហបុរីជំនួបពិភាក្សាការងារ និងរឹតចំណងមិត្តភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងកងទ័ពកម្ពុជា-សិង្ហបុរី

    នៅក្នុងជំនួបសំដែងការគួរសមរបស់ ឧត្តមសេនីយ៏ទោ ហ្គោ ស៊ីហួ មេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ លោកនាយឧត្តមសេនីយ៏ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ជំនួសមុខអោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៏ទោ ហ្គោ ស៊ីហួ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការបង្កើនចំណងសាមគ្គីភាព, មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងកងទ័ពទាំង២ ជាពិសេសរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកសឹង្ហបុរី។

    លោករដ្ឋលេខាធិការ បានបន្តទៀតថា រវាងប្រទេសយើងទាំង២ គឺមានទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការល្អប្រសើរណាស់ ដោយប្រទេសសឹបុង្ហបុរីតែងតែជួយផ្តល់នូវទស្សនៈនយោបាយជាច្រើន ដល់កម្ពុជាផងដែរ។ លោកសង្ឃឹមថា តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិ រវាងកងទ័ពកម្ពុជា និងកងទ័ពសឹង្ហបុរី ពិសេសរវាងកងទ័ពជើងគោក នៃប្រទេសទាំង២ គឺកាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីសហការ ក្នុងការពង្រឹងស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់របស់យើង។

    ឆ្លើយតបក្នុងឱកាសនោះ ឧត្តមសេនីយ៏ទោ ហ្គោ ស៊ីហួ មេបញ្ជាការកងទ័ពជើងគោកសឹង្ហបុរី បានថ្លែងអំណរគុណដល់ លោក នាង ផាត ដែលឆ្លៀតឱកាសដ៏មមាញឹក អនុញ្ញាត្តិឲ្យប្រតិភូបានចូលជួបសំដែងការគួរសមនាពេលនេះ។ លោកបានបញ្ជាក់ថា៖ ប្រទេសកម្ពុជាជាមិត្តដ៏ល្អរបស់ប្រទេសសឹង្ហបុរី ដែលបានទទួលស្គាល់មុនគេបន្ទាប់ពីប្រទេសសសឹង្ហបុរី បានប្រកាសឯករាជ្យរបស់ខ្លួន។ លោកបានបញ្ជាក់ថា នេះក៏ជាលើកទី១ ដែល លោកបានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

    លោកបានបញ្ជាក់បន្ថែមទៀតថា៖ កន្លងមកតាមរយៈដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសសឹង្ហបុរី បានធ្វើអោយកងទ័ពជើងគោក នៃប្រទេសយើងទាំង២ កាន់តែបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាទ្វេរឡើថែមទៀត៕

    អត្ថបទទាក់ទង