ខ្មែរប៉ុស្ដិ៍ Close

សេនានុព័ន្ធថៃប្រចាំនៅកម្ពុជា រៀបចំប្រារព្ធខួបកំណើតកងទ័ពភូមិន្ទថៃ លើកទី៦១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2068
សេនានុព័ន្ធថៃប្រចាំនៅកម្ពុជា រៀបចំប្រារព្ធខួបកំណើតកងទ័ពភូមិន្ទថៃ លើកទី៦១សេនានុព័ន្ធថៃប្រចាំនៅកម្ពុជា រៀបចំប្រារព្ធខួបកំណើតកងទ័ពភូមិន្ទថៃ លើកទី៦១

សេនានុព័ន្ធយោធា អមស្ថានទូតថៃ ប្រចាំនៅកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦១ ថ្ងៃកំណើតកងទ័ពភូមិន្ទថៃ (១៨ ខែមករា ឆ្នាំ១៩៥៩ – ១៨ ខែមករា ឆ្នាំ២០២០) កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារភ្នំពេញ ក្រោមការអញ្ជើញជាអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ តំណាងលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក ប៉ាន់យ៉ារ៉ាក់ ភូនសាប់ (PANYARAK POOLSAP) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា។

ក្នុងសន្ទរកថាស្វាគមន៍របស់ លោក ភិស្ណុ សារធី ប្រធានសេនានុព័ន្ធថៃ ប្រចាំកម្ពុជា បានថ្លែងថា៖ ថ្ងៃនេះនៅក្នុងព្រះរាជាណាចក្រថៃ បានរំលឹកគុណដល់ប្រជាជនថៃ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារជាតិ មាតុភូមិថៃ។ លោកវរសេនីយ៍ បានមានប្រសាសន៍ថា៖ កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ បានរក្សានូវចំណងទាក់ទងយោធា និងកាទូតជាមួយបណ្តាប្រទេសជាច្រើននៅលើសកលលោក និង នៅអាស៊ាន ជាពិសេសមានបទពិសោធន៍លើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាច្រើន ជាមួយនឹងព្រះរាជាណចក្រកម្ពុជា ដែលអាចយកមកធ្វើជាមូលដ្ឋានដ៏ល្អប្រសើរ សម្រាប់អភិវឌ្ឍចំណងមិត្តភាពប្រទេសទាំងពីរ ថៃ-កម្ពុជា ដ៏យូរអង្វែងតទៅទៀត។

ក្នុងនាមក្រសួងការពារជាតិកម្ពុជា អគ្គបញ្ជាការ នាយទាហាន និងពលទាហាន នៃខ.ភ.ម លោក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ បានសំដែងការ ចូលរួមអបអរសាទរ ចំពោះថ្ងៃខួបកំណើតលើកទី៦១ កងទ័ពភូមិន្ទថៃ ដែលបានធ្វើឡើងស្របពេលដែលចំណងមិត្តភាពរវាងខ.ភ.ម និងកងទ័ពភូមិន្ទថៃ បាននិងកំពុងពង្រឹងពង្រីកជាលំដាប់។

ក្នុងនាមក្រសួងកាពារជាតិ និងអគ្គបញ្ជាការ លោក ផាត វិបុលសុភ័ក្ត្រ បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ៏ពភូមិន្ទថៃ ជាបងប្អូន ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះខ.ភ.ម ពិសេសការបណ្តុះបណ្តាលធនធានមនុស្ស នាពេលកន្លងមក ដែលជាកត្តានាំមកនូវគុណប្រយោជន៍ដ៏សំខាន់ ដល់ការសម្រេចជោគជ័យរបស់ ខ.ភ.ម ក្នុងការងារការពារប្រទេស កសាង និងអភិវឌ្ឍជាតិរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍ទិវាខួបកំណើតកងទ័ពភូមិន្ទថៃនៅឆ្នាំ២០២០នេះ គឺស្របពេលការអបអរសាទរខួបលើកទី៧០ នៃការទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃផងដែរ ៕

អត្ថបទទាក់ទង