ខ្មែរប៉ុស្ដិ៍ Close

សេចក្ដីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃនេះ ដល់ថ្ងៃទី២៧ខែមករា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ ឯកសារ 3112

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជាថា តាមរយៈការតាមដានស្ថាន ភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ គ្របដណ្តប់លើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យ ចាប់ពីថ្ងៃទី ២១-២៧ ខែមករា៖

១. តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។

២. តំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។

៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។

ទន្ទឹមនោះ នៅបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច៕

អត្ថបទទាក់ទង