ខ្មែរប៉ុស្ដិ៍ Close

    សម្តេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងទំនាក់ទំនងជាមួយស្ថានទូត ក្នុងករណីមានអ្វីកើតឡើង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1970
    សម្តេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងទំនាក់ទំនងជាមួយស្ថានទូត ក្នុងករណីមានអ្វីកើតឡើងសម្តេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងទំនាក់ទំនងជាមួយស្ថានទូត ក្នុងករណីមានអ្វីកើតឡើង

    ទន្ទឹមគ្នានឹងការអំពាវនាវដល់ជនរួមជាតិកម្ពុជា ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) សម្តេចតេជោ ហ៊ុន សែន បាន Comment នៅលើ Facebook ដោយអំពាវនាវឱ្យពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ថែរក្សាសុខភាព និងទំនាក់ទំនងជាមួយស្ថានទូត ក្នុងករណីមានអ្វីកើតឡើង។

    ឆ្លើយនឹង Comment របស់និស្សិតខ្មែរម្នាក់ដែលសិក្សានៅខេត្តអានហួយ ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បាន Comment តបនៅក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា៖ «សូមក្មួយនិងនិស្សិតខ្មែរសិក្សានៅប្រទេសចិន ថែរក្សាសុខភាពឱ្យបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ»

    សូមបញ្ជាក់ថា យោងតាមសារព័ត៌មានរបស់ចិន និងបណ្តាញព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា វិរុសផ្លូវដង្ហើមបានសម្លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវិរុសនេះ បានកើនឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់១៩៨៥នាក់ បន្ទាប់ពីបានរកឃើញករណីវិរុសឆ្លងថ្មីៗរាប់រយនាក់ទៀត នៅតាមបណ្តាទីក្រុងធំៗរបស់ចិន។

    ប្រទេសសិង្ហបុរី ករណីឆ្លងបានកើនឡើងដល់ ៤ករណី ថៃ ៧ករណី វៀតណាម ២ករណី ខណៈកម្ពុជាមិនទាន់មានករណីឆ្លងជំងឺដ៏កាចសាហាវនេះទេ៕

    អត្ថបទទាក់ទង