ខ្មែរប៉ុស្ដិ៍ Close

    ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ បានមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៣ថ្ងៃ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2402
    ភ្ញៀវទេសចរជិត ៨ម៉ឺននាក់ បានមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៣ថ្ងៃភ្ញៀវទេសចរជិត ៨ម៉ឺននាក់ បានមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៣ថ្ងៃ

    ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ (២៤-២៥-២៦) ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត ៨ម៉ឺននាក់ បានមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប។

    លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តសៀមរាប មានភ្ញៀវទេសចរ សរុបមានចំនួនប្រមាណ ៧៨,៤៨៦នាក់ បានមកទស្សនាកម្សាន្ដ។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន២៨,៤៨៦នាក់ កើនឡើង១៣.៩៦ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ៥ម៉ឺននាក់ គឺមានការថយចុះ៩.០៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩កន្លងទៅ។

    ភ្ញៀវទេសចរដែលបានអញ្ជើញមកទស្សនាកម្សាន្ដ នៅខេត្តសៀមរាប គឺភាគច្រើនបានទៅតំបន់រមណីយដ្ឋាននានា ដូចជារមណីយដ្ឋានអង្គរ រមណីយដ្ឋានភ្នំគូលែន រមណីយដ្ឋានបឹងទន្លេសាប និងរមណីយដ្ឋាននានាជាច្រើនទៀត រួមនិងតំបន់ទេសចរណ៍កម្សាន្ដនានា ក្នុងក្រុងសៀមរាបផងដែរ ដូចជា នៅតាមសួនច្បារព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម តំបន់ផាប់ស្ទ្រី (Pub Street) ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រជាដើម៕

    អត្ថបទទាក់ទង