ខ្មែរប៉ុស្ដិ៍ Close

    ប្រព័ន្ធសុខាភិបាលចិនបច្ចុប្បន្នមានការជឿនលឿនខ្លាំង បើធៀបនឹង ១០ឆ្នាំមុន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ បច្ចេកវិទ្យា 1112
    ប្រព័ន្ធសុខាភិបាលចិនបច្ចុប្បន្នមានការជឿនលឿនខ្លាំង បើធៀបនឹង ១០ឆ្នាំមុនប្រព័ន្ធសុខាភិបាលចិនបច្ចុប្បន្នមានការជឿនលឿនខ្លាំង បើធៀបនឹង ១០ឆ្នាំមុន

    មេរោគកូរ៉ូណា​ថ្មី​ដែល​ផ្ទុះ​ចេញ​ពី​ទីក្រុង​វូហាន ប្រទេស​ចិន​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព និង​ជា​ក្តីបារម្ភ​នៅ​ទូទាំង​ពិភពលោក។ គិត​ត្រឹម​ថ្ងៃ​ពុធ ទី២៩ មករា មេរោគ​ផ្លូវដង្ហើម​មួយ​នេះ​បាន​សម្លាប់​ជនជាតិ​ចិន​ជាង ១៣០នាក់ និង​មាន​អ្នក​ឈឺ​ជិត ៦ ០០០នាក់។ ក្រៅ​ពី​នៅ​ចិន ចំនួន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី​ក៏​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​លោក​ដែរ។ អ្វី​ដែល​ថ្មី និង​គួរ​ឲ្យ​ព្រួយបារម្ភ គឺ​ករណី​អ្នក​ឆ្លង​មេរោគ​ពី​ចិន ហើយ​ឆ្លង​បន្ត​ទៅ​អ្នក​នៅ​ក្នុង​ស្រុក​ដែល​ទើប​កើត​មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​អាល្លឺម៉ង់។ កំណត់សម្គាល់​មួយ​ទៀត ចំនួន​អ្នក​ឆ្លង​​មេរោគ​កូរ៉ូណាថ្មី​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​លើស​ចំនួន​អ្នក​ឆ្លង​ជំងឺ​សារស៍​កាល​ពី​ជិត ២០ឆ្នាំ​មុន​ទៅ​ទៀត។ តែ​អត្រា​នៃ​អ្នក​ស្លាប់​ដោយ​ជំងឺ​កូរ៉ូណាថ្មី​នៅ​ទាប​ជាង​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​ជំងឺ​សារស៍។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ហ្សាក់គី ម៉ាតុនណា សាស្រ្តាចារ្យ​សកលវិទ្យាល័យ​ជនជាតិ​បារាំង និង​តែង​សហការណ៍​ជាមួយ​ក្រសួង​សុខាភិបាល​ចិន​បាន​បញ្ជាក់​ថា គេ​ត្រូវ​មាន​ជំនឿ​លើ​ប្រព័ន្ធ​សុខាភិបាល​ចិន​បច្ចុប្បន្ន​ដែល​មាន​ការ​ជឿនលឿន​ខ្លាំង​ណាស់ បើ​ធៀប​នឹង ១០ឆ្នាំ​មុន។

    « តាំង​ពី​ប្រមាណ​ជា ១០ឆ្នាំ​កន្លង​ទៅ​នេះ ប្រព័ន្ធ​រៀបចំ ចាត់ចែង​របស់​ចិន​មាន​ការ​វិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង​ណាស់។ អភិបាលកិច្ច​មាន​ភាព​ប្រសើរឡើង​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ប្រព័ន្ធ​សុខាភិបាល​ចិន​សព្វថ្ងៃ​មាន​ប្រសិទ្ធិភាព​ខ្ពស់ បើ​ធៀប​នឹង​ប្រព័ន្ធ​សុខាភិបាល​ចិន​កាល​ពី ១០ ឬ ១៥ឆ្នាំ​មុន។ នៅ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់ ចិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​អគារ​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ បូក​រួម​ទាំង​ចំណេះដឹង​ផង។

    ដូច​គ្នា​អ៊ីចឹង​ដែរ​នៅ​តាម​សកលវិទ្យាល័យ​ក៏​មាន​កម្រិត​ប្រសើរ ហើយ​ខ្ញុំ​គិត​ថា តាម​យោបល់​របស់​ខ្ញុំ គឺ​ទាំង​អស់​នេះ​ហើយ​ដែល​ជា​កម្លាំង​របស់​ចិន​ធ្វើ​ឲ្យ​ចិន​ខ្លាំង។ ដូច​យើង​ឃើញ​ស្រាប់​ហើយ​ប្រឈម​នឹង​មេរោគកូរ៉ូណា​ថ្មី​ពេល​នេះ ចិន​បាន​ខ្នះខ្នែង ដុតដៃ​ដុតជើង​ចាត់​វិធានការ​ទប់ស្កាត់។ បន្ទាប់​មក គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ចិន​មិនមែន​ជា​ប្រទេស​ឯកោ​ទេ។ ចិន​មាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​បរទេស​ផ្សេងៗ ដូច​យ៉ាង​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ជាមួយ​វិទ្យាស្ថានប៉ាស្ទ័រ។ល។

    ដូច្នេះ ខ្ញុំ​ពិត​ជា​ទុកចិត្ត​លើ​ចិន​ដែល​អាច​ជំនះ​លើ​មេរោគកូរ៉ូណាថ្មី​នេះ តែ​នឹង​ប្រើ​ពេល​យូរ »៕

    RFI

    អត្ថបទទាក់ទង