ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់មូលហេតុដែលកម្ពុជាមិនបិទជើងហោះហើរមកពីប្រទេសចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1234
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់មូលហេតុដែលកម្ពុជាមិនបិទជើងហោះហើរមកពីប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់មូលហេតុដែលកម្ពុជាមិនបិទជើងហោះហើរមកពីប្រទេសចិន

ថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជាផ្លូវការថា កម្ពុជាមិនចាំបាច់បិទជើងយន្តហោះមកពីប្រទេសចិនទេ ទាំងជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់អំពីការសម្រេចចិត្តនេះ ក្រោមមូលហេតុ៖

១) ចិនជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន
២) ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងកម្ពុជា-ចិន
៣) សិស្ស និងនិស្សិតខ្មែរជាច្រើនទទួលបានអាហារូបករណ៍កំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន
៤) ការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជាដែលកំពុងបម្រើការទីផ្សារ
៥) ទំនាក់ទំនងល្អរវាងកម្ពុជា-ចិន កំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

លោកបន្តថា ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅពេលនេះ គឺស្មើនឹងកម្ពុជារត់ចោលមិត្តក្នុងគ្រាមានអាសន្ន រីឯកំពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នឹងធ្លាក់ចុះ វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀតនឹងត្រូវជាប់គាំង ហើយចំនួននិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។

លោកបន្ថែមទៀតថា តាមព័ត៌មានគឺបង្ហាញថា ជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានឆ្លងទៅប្រទេសមួយចំនួននៅជុំវិញប្រទេសយើង ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏មានឆ្លងដែរ។ បើយើងសម្រេចបិទជើងយន្តហោះពីចិន ក៏យើងត្រូវតែបិទជើងយន្តហោះមកពីប្រទេសផ្សេងៗទាំងអស់ ដើម្បីធានាកុំអោយមេរោគនេះចូលមកកម្ពុជាបាន។ ការធ្វើបែបនេះ គឺនឹងស្មេីនឹងកាត់ផ្តាច់កម្ពុជាខ្លួនឯងអោយនៅឯកា នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាក្រូសេដ្ឋកិច្ច ហើយការធ្វើបែបនេះគឺមិនត្រឹមត្រូវទេ៕

អត្ថបទទាក់ទង