ខ្មែរប៉ុស្ដិ៍ Close

    លោក បាន គីមូន ស្នើសម្តេច ហ៊ុន សែន ប្រើប្រាស់តួនាទីជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប ជួយជំរុញឱ្យមានសន្តិភាព នៅឧបទ្វីបកូរ៉េ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 2300
    លោក បាន គីមូន ស្នើសម្តេច ហ៊ុន សែន ប្រើប្រាស់តួនាទីជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប ជួយជំរុញឱ្យមានសន្តិភាព នៅឧបទ្វីបកូរ៉េលោក បាន គីមូន ស្នើសម្តេច ហ៊ុន សែន ប្រើប្រាស់តួនាទីជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប ជួយជំរុញឱ្យមានសន្តិភាព នៅឧបទ្វីបកូរ៉េ

    លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបច្ចុប្បន្នប្រធានវិទ្យាស្ថានកំណើនបៃតង នៅប្រទេសកូរ៉េខាងត្បូង បានស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យប្រើប្រាស់តួនាទីជាម្ចាស់ នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ខាងមុខនេះ ដើម្បីជួយជំរុញបន្ថែមឱ្យមានសន្តិភាព នៅឧបទ្វីបកូរ៉េ។

    ការលើកឡើងរបស់ លោក បាន គីមូន បានធ្វើឡើងនៅល្ងាច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងបំពេញបេសកកម្ម នៅប្រទេសកូរ៉េខាងត្បូង។ នៅក្នុងជំនួបនោះ លោក បាន គីមូន និងសម្តេចតេជោ ហ៊ុន សែន បានផ្លាសប្តូរទស្សនកិច្ចគ្នា ព្រមទាំងរំលឹកអំពីមិត្តភាពដ៏ល្អកន្លងមក។

    លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអះអាងថា ក្នុងជំនួបនោះ លោក បាន គីមូន បានអះអាងថា លោករីករាយដែលឃើញកម្ពុជាមានទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូង ជាពិសេសកម្ពុជាបានគាំទ្រដល់ សន្តិភាព ស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។

    លោកបានស្នើកម្ពុជាចូលរួមចំណែកបន្តគាំទ្រក្នុងការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។ ក្នុងនាមសមាជិកអាស៊ាន កម្ពុជា និងអា៊សាន អាចនឹងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងក្របខណ្ឌឧបទ្វីបកូរ៉េនេះ ហើយនៅខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជានឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី កម្ពុជាក៏អាចជួយជំរុញការងារសន្តិសុខ សន្តិភាព នៅឧបទ្វីបកូរ៉េផងដែរ។ នេះបើតាម លោក កៅ គឹមហួន។

    សូមបញ្ជាក់ថា កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

    ជាមួយនឹងការប្រកាសជាផ្លូវការ នៃការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២០ របស់ក្រសួងការបរទេស កាលពីចុងខែមករា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបន្ដទៀតថា ចាប់តាំងពីកម្ពុជា បានក្លាយជាសមាជិក ASEM នៅឆ្នាំ២០០៤មក យើងតែងផ្តល់តំលៃដល់វេទិកានេះ ជាវេទិកាដ៏សំខាន់ សំរាប់កិច្ចសហប្រតិបត្តិការរវាង តំបន់អាស៊ីនិងអឺរ៉ុប ដែលនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកជាច្រើន៕

    Fresh News

    អត្ថបទទាក់ទង