ខ្មែរប៉ុស្ដិ៍ Close

    ជនជាតិចិនដែលផ្ទុកមេរោគ កូរ៉ូណា សម្រាកព្យាបាលនៅកំពង់សោម ពេលនេះត្រូវបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីពេទ្យក្រុងព្រះសីហនុហើយ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 2567
    ជនជាតិចិនដែលផ្ទុកមេរោគ កូរ៉ូណា សម្រាកព្យាបាលនៅកំពង់សោម ពេលនេះត្រូវបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីពេទ្យក្រុងព្រះសីហនុហើយជនជាតិចិនដែលផ្ទុកមេរោគ កូរ៉ូណា សម្រាកព្យាបាលនៅកំពង់សោម ពេលនេះត្រូវបានអនុញ្ញាតិឱ្យចាកចេញពីមន្ទីពេទ្យក្រុងព្រះសីហនុហើយ

    ក្រសួងសុខាភិបាលកម្ពុជា អះអាងថា បុរស​ជន​ជាតិ​ចិន​ដែល​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នោះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ព្រឹក​ថ្ងៃ​នេះ ក្រោយ​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​ឈាម​មិន​បាន​រក​ឃើញ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ក្នុង​ខ្លួន​បុរស​រូប​នោះ​ទៀត​នោះ​ឡើយ។

    ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន​ចេញ​នៅព្រឹក​ថ្ងៃនេះ ក្រសួងសុខាភិបាល បាន​រៀបរាប់​ថា លទ្ធផល​ពិនិត្យ​ឈាម​លើក​ទី​៣ ទៅ​លើ​បុរស​ជន​ជាតិ​ចិន លោក ចាយ ជៀនហួ (Jia Jianhua) ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ​ម្សិល​មិញ​នេះ ហើយ​រក​មិន​ឃើញ​មេរោគ​ទៀត​នោះ​ឡើយ។

    អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានអោយដឹងនៅថ្ងៃនេះថា លទ្ធផលមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ លើកទី៣ បានបញ្ជាក់ថា បុរសជនជាតិចិនបានជាសះស្បើយ ដោយក្នុងខ្លួនមិនមានផ្ទុកមេរោគកូរ៉ូណាទៀតទេ។ លោកបញ្ជាក់ថា បុរសជនជាតិចិនអាចជួបជុំគ្នាគ្រួសារ ៣​នាក់ទៀត និងអាចទាក់ទងអ្នកផ្សេងបានធម្មតា។

    អត្ថបទទាក់ទង