ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅលើទឹកដីកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1217
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅលើទឹកដីកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅលើទឹកដីកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សាធារណរដ្ឋកូរ៉េ លោកបានជួបជាមួយប្រធានាធិបតីមូន ចេអ៊ីន និងបានសំណូមពរឱ្យភាគីកូរ៉េជួយកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារនិងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនោះនឹងត្រូវតភ្ជាប់តាមជ្រោយចង្វារ ទៅកាន់តំបន់ស្វាយជ្រុំ ដែលភាគីកូរ៉េកំពុងសិក្សាទៅលើគម្រោងនេះ។ បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ពាននោះនឹងចូលរួមចំណែកយ៉ាងច្រើនទៅដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រជាពលរដ្ឋរបស់យើង ហើយដែលត្រើយនៅខាងអរិយក្សត្រក៏ជាតំបន់ដែលកំពុងមានការអភិវឌ្ឍឥតឈប់ឈរទៅជាក្រុងរណបផងដែរ៕

    អត្ថបទទាក់ទង