ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតហ្វីលីពីនសម្រេច «លុបចោលកិច្ចព្រមព្រៀងយោធា VFA ជាមួយអាមេរិក» និងចង់ពឹងលើកម្លាំងខ្លួនឯងដើម្បីការពារជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1802
ទីបំផុតហ្វីលីពីនសម្រេច «លុបចោលកិច្ចព្រមព្រៀងយោធា VFA ជាមួយអាមេរិក» និងចង់ពឹងលើកម្លាំងខ្លួនឯងដើម្បីការពារជាតិទីបំផុតហ្វីលីពីនសម្រេច «លុបចោលកិច្ចព្រមព្រៀងយោធា VFA ជាមួយអាមេរិក» និងចង់ពឹងលើកម្លាំងខ្លួនឯងដើម្បីការពារជាតិ

ទីបំផុតប្រទេសហ្វីលីពីនបានសម្រេចលុបចោល កិច្ចព្រមព្រៀងយោធាសំខាន់មួយជាមួយសហរដ្ឋអាមេរិក ដោយជូនដំណឹងអំពីការសម្រេចចិត្តនេះ ជាផ្លូវការទៅកាន់ភាគីទីក្រុងវ៉ាស៊ីនតោនរួចហើយ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក ធីអូដូរ៉ូ ឡុកស៊ីន (Teodoro Locsin) បានប្រកាសឲ្យដឹងដូចខាងលើ តាមរយៈបណ្តាញសង្គម Twitter ថា ស្ថានទូតអាមេរិកបានទទួលការជូនដំណឹង អំពីការសម្រេចលុបចោលកិច្ចព្រមព្រៀងយោធា រវាងប្រទេសទាំងពីរហៅថា Visiting Forces Agreement ឬ VFA រួចរាល់ហើយ។ ពាក់ព័ន្ធនឹងការសម្រេចចិត្តនេះដែរ អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនគឺលោក សាលវ៉ាដឺ ផេណេឡូ (Salvador Panelo) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «វាដល់ពេលហើយដែលយើងត្រូវពឹងផ្អែកលើខ្លួនឯង យើងនឹងពង្រឹងសមត្ថភាព ការពារជាតិរបស់យើងដោយខ្លួនឯង និងមិនពឹងផ្អែកលើប្រទេសដទៃណាមួយឡើយ»

គួរបញ្ជាក់ថា Visiting Forces Agreement (VFA) ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៩៨ ដែលបានផ្ដល់ភាពស្របច្បាប់ដល់ការដាក់ពង្រាយ និងឈរជើងរបស់ កងទ័ពអាមេរិករាប់ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីន ក្រោមក្របខណ្ឌប្ដូរវេន សម្រាប់ការធ្វើសមយុទ្ធយោធា និងប្រតិបត្តិការមនុស្សធម៌នានា។ យ៉ាងណាមិញ ប្រទេសទាំងពីរនៅមានកិច្ចព្រមព្រៀង ទាក់ទងវិស័យការពារជាតិចំនួនពីរទៀតជាមួយគ្នា៕

អត្ថបទទាក់ទង