ខ្មែរប៉ុស្ដិ៍ Close

ត្រឹមដំណាច់ឆ្នាំ២០១៩ ទុនវិនិយោគជប៉ុននៅកម្ពុជាមានជិត ​៣ពាន់លានដុល្លារ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1303
ត្រឹមដំណាច់ឆ្នាំ២០១៩ ទុនវិនិយោគជប៉ុននៅកម្ពុជាមានជិត ​៣ពាន់លានដុល្លារ​ត្រឹមដំណាច់ឆ្នាំ២០១៩ ទុនវិនិយោគជប៉ុននៅកម្ពុជាមានជិត ​៣ពាន់លានដុល្លារ​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ គម្រោងវិនិយោគជប៉ុន​នៅកម្ពុជាសរុប ១៤៣គម្រោង ក្នុងទុនវិនិយោគ ២.៧៨៥លានដុល្លារអាមេរិក ត្រូវបានអនុម័តជាស្ថាពរ។ គម្រោងវិនិយោគជប៉ុននៅកម្ពុជានេះ ភាគច្រើនក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដូចជា ការផលិតបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើម។ នេះបើតាមការឲ្យដឹងពីឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការចម្រុះកម្ពុជាជប៉ុន នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបានស្នើដល់អ្នកវិនិយោគនៅកម្ពុជាទាំង បង្កើនការ​យក​ចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពកម្មករ និយោជិត ដោយដាក់ចេញ និងអនុវត្តជាប្រចាំនូវវិធាន​ការបង្ការវីរុសផ្លូវដង្ហើមថ្មី (វីរុសកូរ៉ូណា) ក្នុងទីតាំងផលិតកម្មរបស់ខ្លួន ព្រមទាំងខិតខំធ្វើយ៉ាង​ណា​រក្សាប្រក្រតីភាពនៃខ្សែច្រវាក់ផលិតកម្ម ដើម្បីធានានិរន្តរភាពនៃការងាររបស់កម្មករ និយោជិត និងការបង្កើនប្រាក់ចំណូលអាជីវកម្មរបស់អ្នកវិនិយោគផ្ទាល់៕

អត្ថបទទាក់ទង