ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយទៅនឹងសំនួរ បើ​អ្នកដំណើរ​លើនាវា​មានផ្ទុក​កូរ៉ូណា?

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1405
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយទៅនឹងសំនួរ បើ​អ្នកដំណើរ​លើនាវា​មានផ្ទុក​កូរ៉ូណា?លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយទៅនឹងសំនួរ បើ​អ្នកដំណើរ​លើនាវា​មានផ្ទុក​កូរ៉ូណា?

    «ចុះបើមាន​ជំងឺកូរ៉ូណានេះ នៅលើនាវា តើកម្ពុជាអនុញ្ញាតឱ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះ នៅលើនាវា ខ្ញុំនឹងឱ្យចូលយ៉ាងលឿនបំផុត តាមដែលអាចធ្វើទៅបាន»។ នេះជាការថ្លែងបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់អ្នកកាសែត ក្នុងអំឡុងពេលលោកទៅទទួលស្វាគមន៍អ្នកដំណើរលើនាវាទេសចរណ៍ Westerdam នៅ​ខេត្ត​ព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២០។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា៖ «មូលហេតុនៅត្រង់ថា ប្រសិនបើមានអ្នកជំងឺ​នៅលើនាវានេះ តើយើងទុកឱ្យអ្នកជំងឺទាំងនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា។ នេះគឺជាបញ្ហាដែលត្រូវទទួលខុសត្រូវរបស់​ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់យើង ​ក្នុងឋានៈជាសមាជិកនៃសហគមន៍អន្តរជាតិ​ដែលមានការទទួលខុសត្រូវ»។

    លោកនាយករដ្ឋមន្ត្រី បន្តថា ពេលនេះ​ពុំមែនជាពេលដែលត្រូវភ័យខ្លាច និងរើសអើងជាតិសាសន៍នោះទេ តែជាពេលត្រូវរួបរួមសាមគ្គីគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមនានា ដែលបាននឹង​កំពុងយាយី មិនត្រឹមតែប្រទេសមួយទេ គឺប្រទេសជាច្រើន​បានជួប​ប្រទះរឿងរ៉ាវនេះទៅហើយ។

    «ថ្ងៃនេះ ប្រសិន​បើខ្ញុំមកទទួលប្រជាពលរដ្ឋនៃបណ្តាប្រទេសរហូតដល់ ៤១សញ្ជាតិនៅទីនេះ បែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏សក្តិសមនឹងពលីកម្មដែលខ្ញុំធ្វើដើម្បី​មនុស្សជាតិផងដែរ។ តើឱ្យយើងនិយាយពីការគោរពសិទ្ធិមនុស្សអ្វីទៅ បើសិទ្ធិរស់រាន្តមានជីវិត មិនត្រូវបានគោរព​ផងនោះ»។ នេះ​ជាការ​លើកឡើងបន្ថែមរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

    អត្ថបទទាក់ទង