ខ្មែរប៉ុស្ដិ៍ Close

    មានការបាញ់រះកើតឡើងក្នុងក្រុងបាងកកនាព្រហាមថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់នេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1068
    មានការបាញ់រះកើតឡើងក្នុងក្រុងបាងកកនាព្រហាមថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់នេះមានការបាញ់រះកើតឡើងក្នុងក្រុងបាងកកនាព្រហាមថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់នេះ

    តាមការអោយដឹងពីសារព័ត៌មានបាងកកប៉ុស្តិ៍ មានការបាញ់បោះមួយកើតឡើងនៅម្ដុំលក់សម្លៀកបំពាក់ក្នុងសង្កាត់មួយនៃស្រុក Pathumwan ក្រុងបាងកក ប្រទេសថៃ។

    សូមជម្រាបថា នេះជាករណីបាញ់បោះថ្មីមួយទៀត បន្ទាប់ពីមានការបាញ់រះយ៉ាងសម្បើម សម្លាប់មនុស្ស ២៩នាក់ នៅខេត្តនគរាជសីមាកាលពីសប្ដាហ៍មុន។

    សមត្ថកិច្ចថៃបានឡោមព័ទ្ធទីតាំងដែលមានការបាញ់បោះនោះ ដែលមិនឆ្ងាយប៉ុន្មានពីប៉ុស្តិ៍ប្រចាំការរបស់ខ្លួន។ មានសេចក្ដីរាយការណ៍មកថា មានបុរសម្នាក់បានចាប់ផ្ដើមបាញ់ចេញពីហាងរបស់គាត់នៅវេលាម៉ោង ៤ទាបភ្លឺ ម៉ោងនៅក្នុងប្រទេសថៃ។

    តម្រួតថៃបានអោយដឹងថា បរុសដែលបានបើកការបាញ់បោះនោះ មានអាយុប្រមាណ ៤០ឆ្នាំ។ គាត់បានបាញ់ទៅលើអាកាស ដោយសារតប់ប្រម៉ល់នឹងបញ្ហាគ្រួសារ ហើយថាពុំមាននរណាម្នាក់រងរបួសពីការបាញ់បោះនេះទេ៕