ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ « ការថែរក្សាវប្បធម៌ប្រពៃណីល្អរបស់ខ្មែរ មិនមែនជាការរើសអើង និងបំបិទសេរីភាពទេ! »

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1785
លិខិតមិត្តអ្នកអាន៖ « ការថែរក្សាវប្បធម៌ប្រពៃណីល្អរបស់ខ្មែរ មិនមែនជាការរើសអើង និងបំបិទសេរីភាពទេ! »លិខិតមិត្តអ្នកអាន៖ « ការថែរក្សាវប្បធម៌ប្រពៃណីល្អរបស់ខ្មែរ មិនមែនជាការរើសអើង និងបំបិទសេរីភាពទេ! »

វាជាការគួរឲ្យហួសចិត្តនិងអស់សំណើចនៅពេលដែលឃើញជនជ្រុលនិយមនៅកម្ពុជាមួយក្តាប់តូចមានទាំងខ្មែរ និងជនបរទេសដែល បង្កប់ខ្លួនក្នុងអង្គការ សិទ្ធិមនុស្សមួយចំនួនដែល មានបេសកកម្មជួយគាំទ្រក្រុមប្រឆាំងដើម្បីផ្តួលរំលំ រដ្ឋាភិបាល បាននាំគ្នារិះគន់វិធានការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះអ្នករកស៊ីលក់ឥវ៉ាន់តាមអនឡាញដែលចូលចិត្តបញ្ចេញកេរខ្មាសដើម្បីទាក់ទាញអថិជន និងវិធានការចំពោះវីដេអូអាសអាភាសទាក់ទងនឹងស្ត្រីខ្មែរតាមបណ្តាញសង្គម ថា ជាការរើសអើង និងបំបិទសិទ្ធិសេរីភាពទៅវិញ។ សំណួរដែល យើងទាំងអស់គ្នាជាពូជពង្សខ្មែរត្រូវចោទសួរដល់អ្នក ទាំងអស់នោះគឺ៖ តើអស់លោកចង់បានសេរីភាពឲ្យមនុស្សដើរ ស្រាតពេញផ្លូវ ~សេរីភាពថតរូបអាសអាភាសបង្ហោះតាម ហ្វសប៊ុកព្រោងព្រាត ~ សេរីភាពប្រព្រឹត្តអំពើ
អនាចារ្យពេញផ្ទៃប្រទេសនិងសេរីភាពជេរម្រមាថគ្នាតាមអំពើចិត្តទើបហៅថាជាប្រជាធិបតេយ្យឬយ៉ាងណា?

គេនៅចាំបានថា កាលពី ពេលដែលរដ្ឋាភិបាលផ្តួចផ្តើមគំនិតធ្វើសេចក្តី ព្រាងច្បាប់ប្រឆាំងនឹងការជេរប្រមាថ អង្គ ព្រះមហាក្សត្រ ក៏ក្រុមដដែលនេះបានឡាំប៉ា ប្រឆាំងយ៉ាងខ្លាំងដែរក្រោម ហេតុផលថា ច្បាប់នោះគឺជាការបំបិទសិទ្ធិសេរីភាព និងកាត់បន្ថយលំហរ ប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងនាមកូនខ្មែរនិងមានឈាមជ័រជាខ្មែរ ខ្ញុំមានទស្សនៈយល់ឃើញថា ពាក្យ«ប្រជាធិបតេយ្យ និងសេរីភាព» ដែលពួកក្រុមប្រឆាំងទាំងនោះបាន ប្រើគឺដើម្បីគ្រាន់តែបិទបាំងនូវអំពើទុច្ចរិតនិង នយោបាយប្រជាភិថុតិប្រជោនិយមរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រជាធិបតេយ្យនិងសេរីភាពដែលក្រុមជ្រុលនិយមទាំង នេះចង់បានគឺ ការធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពអសណ្តាប់ធ្នាប់ បាត់បង់សេចក្តីថ្លៃថ្នូរ និងឈានទៅបំផ្លាញវប្បធម៌និង ប្រណៃណីដែលជាអត្តសញាណរបស់ជាតិខ្មែរតែប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យថែមទៀតនោះគឺ អ្នកដែលអះអាងថា ជាអ្នកការពារស្ត្រី តែបែរជាការពារស្ត្រីដែល យកកេរខ្មាសធ្វើដើមទុន ទៅវិញ គឺមិនមែនការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ នោះទេ។

មកដល់ត្រង់នេះ ខ្ញុំនៅចាំបានថា អង្គការសិទ្ធិមនុស្សមួយចំនួនធ្លាប់ត្រូវបានមហាជនចោទថា ជាអង្គការការពារចោរ។ មូលហេតុគឺ ពេលមានអំពើរចោរលួចឬប្លន់ម្តងៗ អង្ឋកការ សិទ្ធិមនុស្សទាំងនោះមិនបានខ្វាយខ្វល់ពីម្ចាស់ទ្រព្យដែលត្រូវបានចោរបាញ់ស្លាប់ ឬរងរបួសនោះឡើយ តែបែរជានៅចាំការពារចោរខ្លាចគេធ្វើបាបទៅវិញ។

ងាកមកនិយាយពីរឿងអាសអាភាស ពួកគេ ប្រហែលមិនដឹងទេថា បច្ចុប្បន្ននេះ នរណាក៏ ទើសភ្នែកដែរពេលឃើញស្ត្រីអ្នកលក់ឥវ៉ាន់តាមអនឡាញមួយចំនួនធ្វើបែប នេះ។ មតិមហាជនទូទៅ មានតែជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះរឿងនេះ។ ចុះហេតុអ្វីបានជាមនុស្សមួយក្រុមដែលវង្វេងឈាមជ័រទៅជាខំការពារអំពើអសីលធម៌បែបនេះទៅវិញ?

សូមកុំភ្លេចថា ខ្មែរជាជនជាតិ ដែលមានវប្បធម៌ មានប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ខ្លួនដែលត្រូវ បានគេទទួលស្គាល់ថា ជាជនជាតិថ្លៃថ្នូរដែលមានសីលធម៌និងមានវប្បធម៌ដ៏ចំណាស់បំផុតមួយនៅអាស៊ី។ វប្បធម៌និងប្រពៃណីខ្មែរគឺ មិនមែនពារលាអាវ៉ាសែ, អាសអាភាសនិងអនាចារ្យនោះឡើយ។ ប្រជាជនខ្មែរ មានទំនៀមទម្លាប់និងប្រពៃណីល្អនៅក្នុងសង្គមមួយដែលមានការគោរពគ្នា, មានពាក្យសម្តីទន់ភ្លន់, មានការខ្មាសអៀន ជាពិសេស គឺស្ត្រីខ្មែរតែម្តងដែលជាអ្នកស្អប់ខ្ពើមបំផុនូវអំពើអាសអាភាសពាលាអាវ៉ាសែនិងអំពើអនាចារ្យ។

ប៉ុន្តែ នៅក្នុងយុគសម័យដែល បច្ចេកវិទ្យារីក លូតលាស់ខ្លាំង ហើយបណ្តាញសង្គមបានក្លាយជាទីពេញនិយមរបស់មហាជនទូទៅ ក៏ស្រាប់តែមានជនឆ្លៀតឱកាស ប្រើប្រាស់បណ្តាញសង្គមទាំងនោះដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនហើយនាំគ្នាបំភ្លេចចោលនូវភាពថ្លៃថ្នូររបស់ជាតិសាសន៍ខ្លួនឯង។ រូបភាពអាសអាភាស លិចលើលេចក្រោម បញ្ចេញកេរខ្មាស អមដោយការប្រើពាក្យសម្តីអាស ឬក៏ការជេរប្រមាថគ្នាមិនចេះអៀនខ្មាសដែល មិនមែនជាវប្បធម៌ខ្មែរ បានហូរចេញពីបបូរមាត់របស់មនុស្សខ្មែរមួយចំនួនក្នុងនោះក៏មានស្ត្រីខ្លះដែរ។ ក្នុងស្ថានភាពបែបនេះ ក្នុងនាមជាអ្នកដឹកនាំប្រទេសដែលមានកាតព្វកិច្ចអនុវត្តតាមស្មារតីនៃរដ្ឋធម្មនុញ ខ្ញុំកត់សំគាល់ឃើញលោក ហ៊ុន សែន តែងតែរំលឹក ដាស់តឿននិងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីការពារវប្បធម៌ និង ប្រពៃណីដ៏ល្អរបស់ជាតិ យើង។

ប៉ុន្តែ អ្វីដែលគួរឲ្យសោក ស្តាយបំផុតនោះ គឺនៅតែ មានមនុស្សមួយចំនួនដែល យល់ថាវប្បធម៌បរទេសជាពិសេសគឺ វប្បធម៌របស់ប្រទេសលោកខាងលិចអាចចម្លងយកមកអនុវត្តន៍នៅកម្ពុជា ហើយចង់បំភ្លេចចោលវប្បធម៌របស់ខ្លួន។ ពួកគេប្រហែលជាចង់ឃើញពលរដ្ឋខ្មែរអនុវត្តសិទ្ធិសេរីភាពដូចបណ្តាប្រទេសលោកខាងលិចមួយចំនួនដែលមនុស្សប្រមូលផ្តុំគ្នាដើរ ស្រាតតាមផ្លូវ ឬស្រីៗ នាំគ្នាដេកស្រាតនៅមាត់សមុទ្រ ឬក៏អនុញ្ញាតឲ្យខ្មែរថតវីដេអូអាសអាភាសដាក់លក់លើទីផ្សារទើបហៅថា«ប្រជាធិបតេយ្យ និងសេរីភាពពេញលេញ ឬ យ៉ាងណា?

មកដល់ចំណុចនេះ ខ្ញុំសូមសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះជំហរជាគោលការណ៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកំណត់ថា «កម្ពុជាបន្តដើរនៅលើ មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្សតាមលក្ខណៈ ពិសេសរបស់កម្ពុជា» ។

ជាការត្រឹមត្រូវណាស់ព្រោះប្រទេសកម្ពុជាពិតជាមានលក្ខណៈ ពិសេសនិង ដោយឡែករបស់ខ្លួនច្រើន រាប់មិនអស់ទាំងនៅលើ ទិដ្ឋភាពភូមិសាស្ត្រ ប្រវត្តិសាស្ត្រ នយោបាយ ជាពិសេសគឺ លក្ខណៈ ពិសេសនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ នៃនារីខ្មែរយើង។

សរុបមកវិញ ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាក៍ដូចជាជនបរទេសដែលឈរក្រោមផ្លាកសិទ្ធមនុស្សមួយចំនួនមានខួរក្បាលនិងផ្នត់គំនិតតែម្យ៉ាងគត់គឺ ការ ប្រឆាំងជាមួយអ្វីដែលបក្សកាន់អំណាចធ្វើ ជាពិសេស គឺប្រឆាំងជាមួយបុគ្គលលោក នាយករដ្ធមន្ត្រីហ៊ុន សែន តែម្តង។

ខ្ញុំយល់ថាបើជាការប្រឆាំងរិះគន់លើចំណុចខ្សោយរបស់រដ្ឋាភិបាល នោះវាជា រឿងធម្មតារបស់បក្សប្រឆាំងនៅលើពិភពលោក ។ ប៉ុន្តែ អ្វីដែលចម្លែកសម្រាប់ក្រុមប្រឆាំងទាំងនេះ គឺការ ប្រឆាំងនិងវាយប្រហារលើ ចំណុចខ្លាំងរបស់រដ្ឋាភិបាល ពោលគឺ ប្រឆាំងនឹងអ្វីដែលគេធ្វើត្រូវ។

លើការជាក់ស្តែង ការ ប្រឆាំងនឹងទំនាមទម្លាប់ល្អរបស់ជាតិក្រោមលេស ប្រជាធិបតេយ្យ, សិទ្ធិមនុស្ស និងសេរីភាព គឺ គ្មានអ្វីក្រៅពីក្នុងគោលបំណងចង់ប្រែក្លាយប្រទេសខ្មែរឲ្យធ្លាក់ក្នុងភាពអនាធិបតេយ្យអនាចារ្យតែប៉ុណ្ណោះ។

ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំកត់សំគាល់ឃើញថា ពាក្យសេរីភាព និងប្រជាធិបតេយ្យធ្លាប់ត្រូវបានក្រុម ទាំងនេះប្រើជាលេសនិងខែលដើម្បីជាន់ឈ្លីច្បាប់និងបំពានសណ្តាប់ធ្នាប់សាធារណៈជារៀងរហូត មក។ សេរីភាពនិង ប្រជាធិបតេយ្យត្រូវបានគេប្រើដើម្បីការពារវប្បធម៌លាបពណ៌និងជេរប្រមាថ ដែលពួកគេបង្កើតឡើង។ ហើយឥឡូវនេះ សេរីភាព និងប្រជាធិបតេយ្យត្រូវបានក្រុមពួកគេដដែលហ្នឹងយកមកប្រើដើម្បីការពារអំពើអនាចារ្យថែមទៀត។

ដូច្នេះ ប្រជាពលរដ្ឋខ្មែរគួរតែ ស្គាល់ចំណាំមុខមាត់និងឈ្មោះរបស់ក្រុមនេះអោយបានច្បាស់ព្រោះគោលបំណងនិងទង្វើពិតប្រាកដរបស់ក្រុម នេះមិនមែនជាអ្នកជួយ ការពារសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរនោះទេ ហើយក៏ មិនមែនជាអ្នកការពារសេរីភាព ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សអ្វីនោះឡើយ។

ទន្ទឹមនឹងនោះ ពលរដ្ឋខ្មែរក៏បានស្គាល់និងយល់ដឹងកាន់តែច្បាស់ថា គ្មានអ្នកណាក្រៅពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នោះទេ ដែលជានិច្ចកាលតែងតែឈរយ៉ាងរឹងមាំជាអ្នកការពារសន្តិភាព ការពារអធិប្បតេយ្យជាតិ ការពារស្ថិរភាពសង្គមពិតប្រាកដ និងជាពិសេសការពារកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៍ ប្រពៃណី និងទំនៀមទំលាប់របស់ជាតិ និងស្ត្រីខ្មែរយើង។

ដោយ : អ្នកតាមដាន នយោបាយតុកាហ្វេ

អត្ថបទទាក់ទង