ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងលើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅខេត្តសៀមរាប ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1209
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងលើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅខេត្តសៀមរាប ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងលើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅខេត្តសៀមរាប ដើម្បីជំរុញកំណើនភ្ញៀវទេសចរណ៍

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ឬបើមានកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់នៅពេលលើកក្រោយគ្រោងប្តូរទៅរៀបចំនៅលើទឹកដីអង្គរខេត្តសៀមរាបវិញម្តង ដើម្បីរួមចំណែកទាក់់ទាញទេសចរក្នុងស្រុក ក៏ដូចជាជួយស្រោចស្រង់វិស័យទេសចរណ៍នៅកម្ពុជាផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍នៅខេត្តសៀមរាបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ដោយសារតែពិភពលោក
    ទទួលរងផលប៉ះពាល់បញ្ហាផ្ទុះវីរុសកូរ៉ូណា ឬCovid-19 ធ្វើឱ្យភ្ញៀវទេសចរណ៍អន្តរជាតិមិនហ៊ានដើរកំសាន្តទៅកាន់ប្រទេសនានា ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ មិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លង ឬស្លាប់ដោយសារតែជម្ងឺវីរុសកូរ៉ូណា ឬCovid-19នោះទេ មានតែជម្ងឺភ័យខ្លាចតែប៉ុណ្ណោះ។ ដូច្នេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ឬបើមានកិច្ចប្រជុំក្រុមប្រឹក្សា និងពិគ្រោះយោបល់គ្រោងនឹងរៀបចំនៅខេត្តសៀមរាបវិញម្តង បានចូលរួមកិច្ចប្រជុំផង និងបានកំសាន្តសប្បាយនៅទីនោះផងដែរ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរណ៍ជាតិធ្លាប់ចេញទៅកំសាន្តនៅក្រៅប្រទេស បង្វែរមកកំសាន្តក្នុងស្រុកវិញ ជាពិសេសខេត្តសៀមរាប ដែលសំបូរទៅដោយរម្យណីយដ្ឋានកំសាន្តច្រើនជាងគេ ការដើរកំសាន្តក្នុងស្រុកគឺដើម្បីជួយជំរុញភ្ញៀវទេសចរណ៍ឱ្យមានសន្ទុះកើនឡើងវិញ៕

    អត្ថបទទាក់ទង