ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មន្រ្តីជាខ្ញុំបម្រើយ៉ាងស្មោះត្រង់របស់ប្រជាជន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1765
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មន្រ្តីជាខ្ញុំបម្រើយ៉ាងស្មោះត្រង់របស់ប្រជាជនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មន្រ្តីជាខ្ញុំបម្រើយ៉ាងស្មោះត្រង់របស់ប្រជាជន

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាមន្រ្តីត្រូវចងចាំថា ខ្លួនជាខ្ញុំបម្រើយ៉ាងស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មន្រ្តីត្រូវរំលឹកខ្លួនឯងជានិច្ច ២៤ម៉ោងលើ២៤ម៉ោង ដើម្បីក្លាយជាមន្រ្តីល្អដើម្បីឱ្យប្រជាជនជឿទុកចិត្ត និងស្រឡាញ់ ហើយមន្រ្តីមិនត្រូវពើងទ្រូងនោះឡើយ។ លោកបន្តថា មន្រ្តីត្រូវគិតថា ប្រជាជនគឺជាគោលដៅដែលត្រូវបម្រើ មិនមែនគោលដៅដែលត្រូវបង្រ្កាប ប្រមាថ និងមិនត្រូវបានយកចិត្តទុកដាក់នោះឡើយ ហើយមន្រ្តីត្រូវចងចាំថា ភាពពើងទ្រូងណាមួយជាមួយប្រជាជន នឹងនាំទៅដល់ភាពវិនាសជាក់ជាមិនខាន៕

    អត្ថបទទាក់ទង