ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មន្រ្តីត្រូវចេះរត់រកការងារធ្វើ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1151
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មន្រ្តីត្រូវចេះរត់រកការងារធ្វើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មន្រ្តីត្រូវចេះរត់រកការងារធ្វើ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រៅពីបានណែនាំថា ក្នុងនាមជាមន្រ្តីត្រូវចងចាំថា ខ្លួនជាខ្ញុំបម្រើយ៉ាងស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជននោះ លោកបានបន្ថែមថា ធ្វើជាមន្រ្តីត្រូវចេះរត់រកការងារធ្វើ មិនត្រូវធ្វើជាមន្រ្តីជើងដប់នោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មន្រ្តីជើងដប់នោះគឺ ជើងខ្លួនឯងពីរ ជើងតុបួន និងជើងកៅអីបួន សរុបជើងដប់ ដែលមានន័យថា មន្រ្តីនៅតែក្នុងការិយាល័យធ្វើការ ហើយជាពិសេសនោះអង្គុយនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ជាដើម៕

    អត្ថបទទាក់ទង