ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាគោរពសិទ្ធិរស់រានមានជីវិត និងសិទ្ធិគ្រប់ផ្នែក ប៉ុន្តែមិនផ្តល់សិទ្ធិទៅពួកបំផ្លាញជាតិនោះឡើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1248
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាគោរពសិទ្ធិរស់រានមានជីវិត និងសិទ្ធិគ្រប់ផ្នែក ប៉ុន្តែមិនផ្តល់សិទ្ធិទៅពួកបំផ្លាញជាតិនោះឡើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាគោរពសិទ្ធិរស់រានមានជីវិត និងសិទ្ធិគ្រប់ផ្នែក ប៉ុន្តែមិនផ្តល់សិទ្ធិទៅពួកបំផ្លាញជាតិនោះឡើយ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាបាននិងគោរពយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិរស់រានមានជីវិត និងសិទ្ធិគ្រប់ផ្នែកទាំងអស់ ប៉ុន្តែកម្ពុជាក៏មិនផ្តល់សិទ្ធិនិងឱកាសទៅពួកបំផ្លាញជាតិនោះឡើយហើយថែមទាំងត្រូវកាត់ទោសថែមទៀតផង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់និស្សិតសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីនេះប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ឱកាសឱ្យជនមានពិការភាពទទួលបានការងារធ្វើនៅក្នុងស្ថាប័នរដ្ឋចំនួន២%នោះហើយគឺជាការគោរពចំពោះសិទ្ធិរស់រានមានជីវិតរបស់ជនមានពិការភាព៕

    អត្ថបទទាក់ទង