ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បង្ហើបឱ្យដឹងថា ការចង់​ស្នើឱ្យមាន​ការ​ធ្វើវិសោធនៈកម្មរដ្ឋធម្មនុញ្ញកម្ពុជា គឺជារឿងឆ្កួតៗ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1160
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បង្ហើបឱ្យដឹងថា ការចង់​ស្នើឱ្យមាន​ការ​ធ្វើវិសោធនៈកម្មរដ្ឋធម្មនុញ្ញកម្ពុជា គឺជារឿងឆ្កួតៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បង្ហើបឱ្យដឹងថា ការចង់​ស្នើឱ្យមាន​ការ​ធ្វើវិសោធនៈកម្មរដ្ឋធម្មនុញ្ញកម្ពុជា គឺជារឿងឆ្កួតៗ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបឱ្យដឹងថា មានការចង់ស្នើឱ្យមាន​ការ​ធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញពីរូបមន្ត ៥០+១ ទៅជារូបមន្ត២/៣ វិញគឺជារឿងឆ្កួតៗ ដោយហេតុថា ចាប់ពីឆ្នាំ២០០៣ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ មក រដ្ឋសភាកម្ពុជា លែងជួបនូវវិបត្តិខ្វះកូរ៉ូមប្រជុំដូចពេលមុនទៀតឡើយ។ ដូច្នេះ​ គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ធ្វើ​វិសោធនៈកម្ម​ច្បាប់​ឡើង​វិញ​នោះ​ទេ​។​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមទៀត​ថា ការស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដោយឱ្យនាយករដ្ឋមន្ត្រី មានទាយាទសម្រាប់កាន់តំណែងបន្តដឹកនាំប្រទេសគឺមិនអាចទៅរួចនោះទេ ហើយក៏ជារឿងខុសច្បាប់ផងដែរ ពី​ព្រោះ​នៅកម្ពុជា​គឺ​ប្រកាន់​យក​នូវ​របបប្រជាធិបតេយ្យ​សេរីពហុបក្ស៕

    អត្ថបទទាក់ទង