ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងព័ត៌មាន ស្នើដល់សាធារណជន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធជំងឺ COVID-19

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2339
    ក្រសួងព័ត៌មាន ស្នើដល់សាធារណជន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធជំងឺ COVID-19ក្រសួងព័ត៌មាន ស្នើដល់សាធារណជន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធជំងឺ COVID-19

    អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានស្នើដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានទាក់ទងនឹងការឆ្លងជំងឺផ្លូវដង្ហើម កូរ៉ូណាថ្មី (COVID-19)។ ក្រសួងក៏ស្នើសូមបញ្ឈប់ការចែករំលែក (Share) រាល់ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងមិនបានធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន ចុះនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

    ក្រសួងព័ត៌មាន បានឲ្យដឹងថា មួយរយៈនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបង្កើតព័ត៌មានមិនពិត ដោយយករូបភាព ឬវីដេអូជនរងគ្រោះ ដោយបញ្ហាផ្សេងៗ មកផ្សព្វផ្សាយថា ជាករណីឆ្លងជំងឺផ្លូវដង្ហើម កូរ៉ូណាថ្មី COVID-19 តាមរយៈគណនី/ទំព័រហ្វេសប៊ុក (Facebook Account/ Page) បង្កឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច និងប៉ះពាល់ដល់កិត្តិយសបុគ្គល ក៏ដូចជាគ្រួសារជនរងគ្រោះ។

    ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបានធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ហើយធ្វើការវិភាគដោយគ្មាន គឺក្នុងចេតនាបង្កាច់បង្ខូច ឈ្មោះរាជរដ្ឋាភិបាល និងកេងចំណេញ ផ្នែកណាមួយប៉ុណ្ណោះ។

    លើសពីនេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ សូមអំពាវនាវដល់សាធារណជន ទាំងអស់តាមដានព័ត៌មាន នៅក្នុងគេហទំព័រ/ ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់ក្រសួង ឬគេហទំព័រ/ ទំព័រហ្វេសប៊ុក(Facebook Page) ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង និងគេហទំព័រ/ ទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានពិត ទាក់ទងនឹងជំងឺផ្លូវដង្ហើម កូរ៉ូណាថ្មី COVID-19 ។

    សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានខាងក្រោម៖

    អត្ថបទទាក់ទង