ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជំនួយម៉ាស់ចំនួនដប់ម៉ឺនពីក្រុមហ៊ុនសិប្បកម្មតឹងយ៉ុង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 995
    រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជំនួយម៉ាស់ចំនួនដប់ម៉ឺនពីក្រុមហ៊ុនសិប្បកម្មតឹងយ៉ុងរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជំនួយម៉ាស់ចំនួនដប់ម៉ឺនពីក្រុមហ៊ុនសិប្បកម្មតឹងយ៉ុង

    ម៉ាស់ចំនួនដប់ម៉ឺនដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបានពីក្រុមហ៊ុនសិប្បកម្មតឹងយ៉ុងនេះ នឹងយកទៅចែកប្រើប្រាស់កន្លែងដែលចាំបាច់ដែលត្រូវប្រើដូចជាអ្នកជម្ងឺផ្តាសសាយ ជាដើម។

    រាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់អំពីបញ្ហាមេរោគCovid-19នេះ ធ្វើយ៉ាងណាបង្ការទប់ស្កាត់មិនអោយប្រជាពលរដ្ឋយើងមានការឆ្លងរីករាលដាល ដោយអនុវត្តតាមវិធានការបង្ការទប់ស្កាត់របស់ក្រសួងសុខាភិបាលអោយមានប្រសិទ្ធភាពខ្ពស់៕

    អត្ថបទទាក់ទង