ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល៖ ក្រោយធ្វើតេស្ត ប្រជាពលរដ្ឋ ២នាក់ម្តាយកូន នៅស្រុកបាភ្នំ ខេត្តព្រៃវែង មិនមានមេរោគកូវីដ-១៩ នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 3469
ក្រសួងសុខាភិបាល៖ ក្រោយធ្វើតេស្ត ប្រជាពលរដ្ឋ ២នាក់ម្តាយកូន នៅស្រុកបាភ្នំ ខេត្តព្រៃវែង មិនមានមេរោគកូវីដ-១៩ នោះទេក្រសួងសុខាភិបាល៖ ក្រោយធ្វើតេស្ត ប្រជាពលរដ្ឋ ២នាក់ម្តាយកូន នៅស្រុកបាភ្នំ ខេត្តព្រៃវែង មិនមានមេរោគកូវីដ-១៩ នោះទេ

បន្ទាប់ពីបានធ្វើតេស្តសុខភាព ដោយវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលបង្ហាញថា ប្រជាពលរដ្ឋ២នាក់ម្តាយ និងកូន ដែលមានអាការៈផ្តាសាយក្អក រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែងនោះ មិនមានមេរោគកូវីដ-១៩ នោះទេ។

លោកស្រីបានបញ្ជាក់ដូច្នេះថា៖ «ករណីអ្នកជំងឺសង្ស័យបញ្ជូនពីស្រុកបាភ្នំមកសម្រាកនៅមន្ទីរពេទ្យខេត្តព្រៃវែង ដែលបានដាក់ឲ្យសម្រាកដាច់ដោយឡែក និងបានយកសំណាកទាំង២នាក់ម្តាយនិងកូន ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ នាពេលរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់ម្តាយនិងកូន មិនមានវត្តមាន COVID-19 ទេ គឺគាត់មិនមានជំងឺ COVID-19 ទេ»

សូមបញ្ជាក់ថា នាថ្មីៗនេះ ប្រជាពលរដ្ឋ២នាក់ម្តាយកូន ដែលធ្លាប់មានទំនាក់ទំនងការងារជាមួយជនជាតិចិន បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយសង្ស័យថា ខ្លួនមានមេរោគកូវីដ-១៩ ដោយសារតែមានអាការៈក្តៅខ្លួន និងផ្តាសាយ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាបានរកឃើញកូវីដ-១៩ ចំនួន៥ករណីហើយ ដោយក្នុងនោះមាន៖

  • ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
  • ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
  • ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
  • ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
  • ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

Fresh News

អត្ថបទទាក់ទង