ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងប្រកាសពីការវ៉ាកងតូចមុនកាលកំណត់សម្រាប់ខេត្តសៀមរាប និងក្រុងភ្នំពេញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ ឯកសារ 3617
    ក្រសួងប្រកាសពីការវ៉ាកងតូចមុនកាលកំណត់សម្រាប់ខេត្តសៀមរាប និងក្រុងភ្នំពេញក្រសួងប្រកាសពីការវ៉ាកងតូចមុនកាលកំណត់សម្រាប់ខេត្តសៀមរាប និងក្រុងភ្នំពេញ

    នាព្រឹកថ្ងៃទី១៤ ខែមីនានេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយ ដោយតម្រូវអោយអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញ និងទូទាំងក្រុងសៀមរាប។

    នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងអប់រំបានណែនាំអោយគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញ និងក្នុងក្រុងសៀមរាបអោយ៖

    ១. ចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ពីថ្ងៃចេញសេចក្ដីប្រកាសព័ត៌មាននេះ រហូតដល់ពេលចូលរៀនឡើងវិញ

    ២. សម្រាប់គ្រឹះស្ថានដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ក្រសួងតម្រូវអោយយកលទ្ធផលសិក្សាជាមធ្យមភាគនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាសទី១

    ៣. ចំពោះគ្រឹស្ថានសិក្សាអន្តរជាតិ គណៈគ្រប់គ្រងត្រូវពិគ្រោះយោបល់ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ដើម្បីចាត់វិធានការទប់ស្កាត់ និងអនុវត្តតាមវិធានការបង្ការនិងទប់ស្កាត់របស់អង្គការសុខភាពពិភពលោក WHO

    ៤. ក្នុងអំឡុងវិស្សមកាលតូច មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូបត្រូវជំរុញអោយកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងវីរុសខ្ពស់ ដូចជា៖ កន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងទៀតដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសកូវីឌ១៩

    ៥. អនុវត្តសម្អាតបរិវេណគ្រឹះស្ថានសិក្សា

    សូមអាននូវសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់ក្រសួងអប់រំយុវជន និងកីឡា ដូចខាងក្រោម៖

    អត្ថបទទាក់ទង