ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសអញ្ជើញ សម្ពោធសណ្ឋាគារ លំដាប់ ផ្កាយ ៥ The Royal Sands Koh Rong

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1211
    ប្រសាសន៍សំខាន់ៗ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសអញ្ជើញ សម្ពោធសណ្ឋាគារ លំដាប់ ផ្កាយ ៥ The Royal Sands Koh Rongប្រសាសន៍សំខាន់ៗ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសអញ្ជើញ សម្ពោធសណ្ឋាគារ លំដាប់ ផ្កាយ ៥ The Royal Sands Koh Rong

    សណ្ឋាគារដ៏ទំនើបនេះ បានចំណាយទឹកប្រាក់សាងសង់អស់ ប្រមាណជា៤០លានដុល្លារ ក្នុងដំណាក់កាលទី១ ហើយសាងសង់ជាលក្ខណៈ វីឡាចំនួន៦៧ខ្នងស្មើនឹង ១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗ មានអាងហែលទឹកចំនួន១ផងដែរ ។ ការបង្កើតអោយមានជាសណ្ឋាគារនៅទីនេះ គឺជាការបង្ហាញអំពីសក្ដានុពល នៃវិស័យ ទេសចរណ៍ របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍ នៃសេវាកម្មទេសចរណ៍ នៅលើទឹកដី ប៉ែកនិរតីនៃតំបន់សមុទ្រនេះ អោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

    ខ្ញុំបានឲ្យឯកឧត្តម សុខ ចិន្តា​ ពិនិត្យមើលដកកោះប្រមាណ៣០មកវិញ ដោយសារពួកគេមិនបានធ្វើការវិនិយោគអ្វីទាំងអស់។ ដកយកមកវិញដើម្បីរៀបចំការ អភិវឌ្ឍន៍សាជាថ្មី មិនអាចទុកឲ្យកោះយើង នៅទំនេរចោលនោះទេ។ ឥឡូវនេះកោះរ៉ុងរបស់យើង បានតភ្ជាប់ផ្លូវដោយមិនចាំបាច់ប្រើទូក ដើម្បីឆ្លងកាត់ទៀតនោះទេ ។

    នេះជាការអភិឌ្ឍន៍របស់កម្ពុជា ក្រោយដំបូលសន្តិភាព។ ខ្ញុំមានជំនឿចិត្តថា កោះរបស់កម្ពុជាទាំងអស់ មិនមែនជាគោលដៅភេរវកម្មនោះទេ ។ កម្ពុជាគ្មានវិបត្តិនយោបាយអ្វីនោះទេ ។ អ្នកណាទទួលខុសត្រូវផ្លូវច្បាប់ជារឿងរបស់គេ ។ កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ។ នៅមុនការបោះឆ្នោត អាណត្តិមុនៗ ដីនៅត្រឹងមិនឡើងថ្លៃទេ ដោយរងចាំមើលលទ្ធផលឆ្នោត ។ ប៉ុន្តែនៅឆ្នាំ២០១៨នេះ ដីឡើងថ្លែ ជាបន្តបន្ទាប់ដោយសារគេមានជំនឿថា ខ្ញុំនឹងនោះបន្តដឹកនាំប្រទេសជាបន្តទៀត ។ នៅលើបណ្ដាកោះ មិនគប្បីសង់ខ្ពស់ជាងដើមត្នោតនោះទេ ដើម្បីរក្សាការអភិវឌ្ឍ តាមបែបធម្មជាតិ ។

    នៅលើកោះសាងសង់ឲ្យខ្ពស់បំផុត ត្រឹម៣ជាន់បានហើយ ។ គ្រប់បណ្ដាកោះទាំងអស់ ត្រូវគោរពបែបបទនិងផែនការមេ។

    កោះទាំងអស់​ គឺសុទ្ធតែជាសម្បត្តិ របស់រដ្ឋត្រង់នេះ ត្រូវយល់ឲ្យច្បាស់ ។ សូមយល់ឲ្យបានច្បាស់ថា កោះរ៉ុងជាសម្បត្តិរបស់រដ្ឋ គ្រាន់តែរដ្ឋឲ្យក្រុមហ៊ុនឯងជន វិនិយោគ ដើម្បីបង្កើតការងារ ជូនប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ វិស័យទេសចរណ៍ ។ គ្មានទេសចរណា មកដេកក្រោម ដើមឈើដោយគ្មានការទទួលខុសត្រូវនោះទេ ។

    ប្រជាពលរដ្ឋ មិនត្រូវយល់ថា ដីនៅលើកោះរ៉ុង ជារបស់ឧកញ៉ាគិតម៉េងនោះទេគឺជាដីរបស់រដ្ឋ ។ ចំណុចនេះគឺ ទាមទារឲ្យ មានការពិនិត្យដោះស្រាយ នៅពេលខាងមុខ ។ កន្លងទៅខ្ញុំបានចេញអនុក្រឹត្យមួយ ដោះ ស្រាយ បញ្ហាដីធ្លីនៅទីនេះ។ យើងមាន១២០០ក្បាលដី ដែលយើងបានរៀបចំយើង បានប្រគល់ ជាង៦០០ក្បាលដី ដល់ប្រជាជនជាង២០០គ្រួសារ ដែលរស់នៅជាអចិន្ត្រៃយ៍ នៅទីនេះ ។ ខ្ញុំសូមនិយាយដោយត្រង់ទៅមុនឆ្នាំ២០០៨ មានប្រជាជនប៉ុន្មានរស់ នៅទីនេះ ។ រឿងនេះយកនាមរស់នៅលើកោះ តែខ្លួនឯងរស់នៅភ្នំពេញឯណោះទេ ។ ខ្ញុំមិនជឿថា មានអ្នករស់នៅកោះរ៉ុង ច្រើនបែបនេះទេ។ នេះជាការទន្រ្ទានកាន់កាប់ដីធ្លី របស់ប្រជាជន ។

    យើងត្រូវពន្លត់ភ្លើង តែមិនត្រូវអង្គុយបក់ផ្សែងនោះទេ។​ខ្ញុំមកកោះរ៉ុង ដើម្បីពន្លត់ភ្លើង មិនមែន មកបក់ផ្សែងនោះទេ ។ ខ្ញុំចង់មើលមុខមន្រ្តីមានអំណាចមួយចំនួន និងអ្នកមានមួយចំនួន ដែលនៅពីក្រោយខ្នងរឿងនេះ ។ ម្នាក់ៗមានដីច្រើនជាង នាយករដ្ឋមន្រ្តីរាប់មិនអស់។ ដូច្នេះ យើងត្រូវពិនិត្យមើល។ តើមុនឆ្នាំ២០០៨ មានអ្នករស់នៅលើកោះរ៉ុងនេះប៉ុន្មានគ្រួសារ។

    ដីកន្លែងខ្លះ ដែលត្រូវកាត់ឲ្យប្រជាពលរដ្ឋ ហើយស្ថិតនៅលើគម្រប់ព្រៃឈើ យើងត្រូវដោះ ស្រាយ តាមរយៈការដោះដូរដី ។ ប៉ុន្តែផែនការមេធ្វើព្រលាន យន្តហោះយើង មិនអាចដោះដូរ បានទេ។បើខុសផែនទីបុកចូលផ្ទះអស់ហើយ មិនអាចដោះដូរបានទេ ។ យើងគួរឲ្យមាន អ្នកចាញ់ខ្លះតើគេមកមុនឆ្នាំ២០០៨ ឬក្រោយ២០០៨ ។ អស់លោកមានបានប៉ុណ្ណឹងហើយ ។ តាមពិតគួរតែសប្បាយតែកោះរ៉ុង ក្ដៅណាស់បើនិយាយរឿងដីធ្លី ។ អស់លោកបោះដុំថ្មក្ដៅ ឲ្យខ្ញុំកាន់តែអស់លោក មិនដែលបោះដំឡូងក្ដៅឲ្យខ្ញុំកាន់ទេ ។ ខ្ញុំបានបញ្ជាក់ហើយ មិនត្រូវធ្វើ តាមបទបញ្ជានោះទេ ត្រូវធ្វើតាមច្បាប់ ។ បើធ្វើតាមតែបទបញ្ជា តើអស់លោកធ្វើរដ្ឋមន្រ្តី ធ្វើចៅហ្វាយខេត្តធ្វើអី។ អស់លោកអត់យកការ ទទួលខុសត្រូវណាមួយនោះទេ ។ ច្បាប់មាន ហើយនៅតាមក្រសួង ។

    កន្លងទៅរឿងអ្វីក៏នាយករដ្ឋមន្រ្តី ។ ខ្ញុំចាំមើលពីពេលនេះ ទៅដល់បោះឆ្នោត មិនយូរទៀតទេ ។ ចាំមើលតើអស់លោកធ្វើអីបានខ្លះ ។ បើដំឡូងខ្ញុំ កាន់ហើយ ស៊ីបានមិនបោះឲ្យ នាយករដ្ឋមន្រ្តី កាន់ទេបោះតែដុំថ្មក្ដៅឲ្យកាន់ ។ រាជរដ្ឋា ភិបាលអាណត្តិ ក្រោយគ្មានវត្តមានអស់លោកទេ ។ ប្រជាពលរដ្ឋត្រូវទាញ យកផល ប្រយោជន៍ពីវិស័យទេសចរណ៍ ។ ខ្ញុំបាននិយាយហើយថាកុំសម្លាប់មេមាន់ ដើម្បីឆ្ងាញ់ មួយពេល។ តំបន់នេះលឺថាសំបូរការកាប់ព្រៃឈើណាស់ ។ តើហេតុអ្វីបណ្ដោយឲ្យគេ កាប់បាន។មើល សៅ សុខា មើលដាក់កម្លាំងមើលតើវាកាប់ព្រៃ បានតាមណាកុំឲ្យកោះក្លាយ ជាទទេដូចក្បាលទំពែកអស់លោកនោះ។

    ខ្ញុំមកទីនេះ ដើម្បីដាក់ចេញបទបញ្ជាបិទ បញ្ចប់ការកាប់ព្រៃឈើ ការទន្រ្ទានយក ដីកោះរ៉ុង ។ ចាប់ដៃគូបានតែមិនអនុញ្ញាត ឲ្យលក់ដីកោះនោះទេ ។ ចុះហត្ថលេខា ហើយមិនព្រមធ្វើដូច ជាកោះទន្សាយនៅតែទន្សាយ ដដែលខ្ញុំបញ្ជា ឲ្យដកកោះទន្សាយ មុនគេ។ ឲ្យហើយមិនធ្វើការអភិវឌ្ឍទៀត ។ ល្មមដល់ពេល ហើយ។ អ្នកមានលុយពិតប្រាកដអត់ បានធ្វើការវិនិយោគ ដោយសារអ្នកអត់លុយ នៅកាន់កាប់កោះមិនព្រមធ្វើការអភិវឌ្ឍ ។ បុគ្គលិកត្រូវរើសចេញពីអ្នក ដែលរស់នៅលើ កោះនេះមុនគេ។ សូមឲ្យប្រជាពលរដ្ឋកុំមានការយល់ច្រឡំថាដីកោះទាំងអស់ជារបស់ឯកជនហើយ ដីកោះទាំងអស់ជារបស់រដ្ឋ ទឹកសមុទ្រជារបស់រដ្ឋ ។

    អត្ថបទទាក់ទង