ខ្មែរប៉ុស្ដិ៍ Close

    ចិនប្រកាសថាខ្លួនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងជម្ងឺកូវីដ-១៩បានយ៉ាងជោគជ័យ!

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 1532
    ចិនប្រកាសថាខ្លួនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងជម្ងឺកូវីដ-១៩បានយ៉ាងជោគជ័យ!ចិនប្រកាសថាខ្លួនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងជម្ងឺកូវីដ-១៩បានយ៉ាងជោគជ័យ!

    នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ​ ប្រទេសចិន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសកម្ពុជា បានអោយដឹងថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តរបស់ខ្លួនដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ!

    តាមរយៈស្ថានទូតដដែល ក៏បានលើកឡើងថា វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺហើយ។ តាមស្តង់ដាកំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ៕

    ខាងក្រោមនេះជាសារទាំងស្រុងដែលបង្ហោះដោយស្ថានទូតចិនប្រចាំនៅកម្ពុជា៖

    ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់ដាកំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ។

    由中国军事科学院军事医学研究院陈薇院士领衔的科研团队,成功研制出重组新冠疫苗!重组新冠疫苗获批启动展开临床试验。按照国际的规范,国内的法规,疫苗已经做了安全、有效、质量可控、可大规模生产的前期准备工作。

    COVID-19 vaccine developed by the team led by top epidemiologist Chen Wei of China’s Academy of Military Medical Sciences was approved to launch clinical trials in China on Monday. China has finished the preliminary preparation work for producing safe, effective and qualified Covid-19 vaccines on a large scale according to international standards and domestic regulations.

    អត្ថបទទាក់ទង