ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសាធារណការ ណែនាំមន្ត្រីរបស់ខ្លួន អំពីការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1343
    ក្រសួងសាធារណការ ណែនាំមន្ត្រីរបស់ខ្លួន អំពីការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ក្រសួងសាធារណការ ណែនាំមន្ត្រីរបស់ខ្លួន អំពីការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩

    ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំស្ដីអំពីការអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងក្រសួង សាធារណការ និងដឹកជញ្ជូន។

    យោងតាមសេចក្ដីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ក្នុងគោលបំណងទប់ស្កាត់នៃជំងឺ Covid 19 ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់គ្រប់ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទទាំងអស់ មេត្តាចូលរួមសហការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជូន នូវវិធានការមួយចំនួនដូចជា៖

    * ទី១៖ បុគ្គលិកមន្ត្រីរាជការទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន រក្សាអនាម័យ ដោយត្រូវលាងដៃនឹងសាប៊ូជាប្រចាំ ឫទឹកអាល់កុលសម្អាតសម្លាប់មេរោគ ឱ្យបានច្រើនដង និងត្រូវពាក់ម៉ាស់ឱ្យបានជាប្រចាំត្រឹមត្រូវក្នុងករណីចាំបាច់

    * ទី២៖ មន្ត្រីរដ្ឋបាលដែលធ្វើការដោយផ្ទាល់ ទទួល ប្រគល់ឯកសារ ឬមន្ត្រីចរាចរណ៍ឯកសារដែលមានការទាក់ទងជាមួយនឹងអង្គភាពខាងក្រៅត្រូវពាក់ម៉ាសជាប្រចាំ នឹងត្រូវប្រើប្រាស់ស្រោមដៃការពារ ហើយត្រូវលាងដៃដោយសាប៊ូ ឬទឹកអាកុលជាប្រចាំ មុននិងក្រោយពេលកាន់ឯកសារ។

    * ទី៣៖ រាល់ឯកសារចេញចូលទាំងឡាយ ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ជាពិសេសឯកសារប្រគល់ទទួលនូវច្រកចូល ចេញនីមួយៗនៃការិយាល័យ ទទួលឯកសាររដ្ឋបាល។

    * ទី៤៖ រាល់ម៉ាស៊ីនឧបករណ៍ មធ្យោបាយបម្រើការងារប្រចាំថ្ងៃដែលប្រើប្រាស់រួមគ្នាជាប្រចាំ កន្លែងសាធារណៈដែលមានការប៉ះពាល់ច្រើនដូចជា ជណ្ដើរយន្ត បង្កាន់ដៃជណ្ដើរ បន្ទប់ទឹក បន្ទប់ប្រជុំ បរិក្ខារប្រើប្រាស់ក្នុងការិយាល័យដូចជា តុ កៅអី ជាដើម ត្រូវមានវិធានការលាង ឬជូតសម្អាតដោយអាកុល ឬបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ។

    * ទី៥៖ ត្រូវប្តូរឥរិយាបថពីការចាប់ដៃ មកជាការសំពះគ្នាវិញ និងរក្សាគម្លាតសមរម្យ ( ក្នុងរង្វង់ពី១.៥ម៉ែត្រ ទៅ២ម៉ែត្រ) ក្នុងអំឡុងពេលធ្វើការទំនាក់ទំនងជាមួយបុគ្គល ពីខាងក្រោយ និងសហការី។

    * ទី៦៖ ត្រូវកាត់បន្ថយសមាជិកចូលរួមប្រជុំឱ្យបានជាអតិបរមា ដោយកិច្ចប្រជុំមួយអាចមានការចូលរួមពីបុគ្គលដែលពាក់ព័ន្ធចាំបាច់ប៉ុណ្ណោះ ហើយកន្លែងអង្គុយប្រជុំ ត្រូវរក្សាឲ្យមានគម្លាតពីគ្នាសម្រាប់មន្ត្រីនីមួយៗ

    * ទី៧៖ ត្រូវជំរុញនិងលើកទឹកចិត្តដល់គ្រប់អង្គភាពក្រោមឱវាទក្រសួង ដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង តេឡេក្រាម ក្នុងការបញ្ជូនប្រភេទឯកសារមួយចំនួន និងការឆ្លើយឆ្លងព័ត៌មានប្រចាំថ្ងៃ ដើម្បីបញ្ជៀសការជួបមុខគ្នាដោយផ្ទាល់។

    * ទី៨៖ ភ្នាក់ងារសន្តិសុខ ត្រូវត្រួតពិនិត្យវាស់កំដៅខ្លួនឲ្យបានម៉ត់ចត់ (មិនលើសពី ៣៧.២ អង្សារ) ចំពោះមន្ត្រីដែលមកបំពេញការងារប្រចាំថ្ងៃ ឬភ្ញៀវដែលមានភារកិច្ច និងទំនាក់ទំនងការងារនៅតាមច្រកចេញចូល។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងឡាយដែលវាស់កំដៅខ្លួនលើសពី ៣៧.២ អង្សារ ត្រូវអនុញ្ញាតឱ្យឈប់សម្រាកពីការងារ នឹងត្រូវទៅពិនិត្យសុខភាពផ្ទាល់ខ្លួន នៅមន្ទីរពេទ្យជាបន្ទាន់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

    * ទី៩៖ សូមពិនិត្យមន្ត្រីដែលមកពីក្រៅប្រទេស ទាំងផ្លូវការ និងមិនផ្លូវការ ដោយប្រតិបត្តិការសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

    ខាងក្រោមនេះជាសេចក្ដីណែនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

    អត្ថបទទាក់ទង