ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការបិទជាបណ្ដោះអាសន្ននូវសារមន្ទីរទាំង៣

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1451
    អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការបិទជាបណ្ដោះអាសន្ននូវសារមន្ទីរទាំង៣អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការបិទជាបណ្ដោះអាសន្ននូវសារមន្ទីរទាំង៣

    យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលេខ០៤៣ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ ១៩ (Covid 19) អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។

    អាជ្ញាធរជាតិអប្សរានឹងអនុញ្ញាតឱ្យភ្ញៀវជាតិ- អន្តរជាតិ និងសាធារណជន ចូលទស្សនាសារមន្ទីរទាំងបីខាងលើឡើងវិញ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលនិងរហូតដល់មានការណែនាំថ្មីរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ៕

    អត្ថបទទាក់ទង