ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមជាបណ្ដោះអាសន្នដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០ ឯកសារ 3382
កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមជាបណ្ដោះអាសន្នដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកូវីដ-១៩កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមជាបណ្ដោះអាសន្នដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺកូវីដ-១៩

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតមួយផ្ញើជូនស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ដោយបញ្ជាក់អំពីការបិទព្រំដែនមួយរយៈ ដោយមិនអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ ឆ្លងកាត់ឡើង។ ការអនុវត្តវិធានការនេះ ត្រូវធ្វើឡើងចាប់ពីវេលាម៉ោង២៣៖៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

វិធានការនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងជាសារសម្លេងនៅក្នុងប្រព័ន្ធតេឡេក្រាមថា ដើម្បីសម្រួលដល់ប្រជាជនវៀតណាមកុំអោយពិបាកចូលមកកម្ពុជាហើយ ត្រូវរដ្ឋាភិបាលវៀតណាមដាក់ដាច់ដោយឡែក ១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាមខ្លួនឯងក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាផងដែរ ហើយការមិនអនុញ្ញាតអោយប្រជាជនវៀតណាមចូលមកកម្ពុជានេះក៏មិនមែនជាវិធានការសងសឹកអ្វីនោះទេ។

អត្ថបទទាក់ទង