ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងអប់រំសម្រេចពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡងបាក់ឌុប

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ឯកសារ 1966
    ក្រសួងអប់រំសម្រេចពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡងបាក់ឌុបក្រសួងអប់រំសម្រេចពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡងបាក់ឌុប

    ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្ដីពីការពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ឆ្នាំ២០២០។

    នៅក្នុងសេចក្តីណែនាំ បានឱ្យដឹងទៀតថា ផ្អែកតាមរបាយការណ៍ស្ថានភា រាតត្បាតនៃជម្ងឺកូវីដ-១៩ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាគ្រប់កំរិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេសចាប់ផ្ដើមវិស្សមកាលតូច នឹងឈប់សម្រាកមុនកាលកំណត់។ ប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការ ទទួលពាក្យសុំចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១៧ សីហា ២០២០។ អាស្រ័ហេតុនេះក្រសួងសូមធ្វើការកែសំរួលខ្លឹមសារ នៃសេចក្តីណែនាំលេខ០៧ អយក សណន ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនពីរចំណុចដូចខាងក្រោម៖

    * ទី១៖ កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ២០២០ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

    * ទី២៖ ការផ្តល់សំណុំលិខិតចុះឈ្មោះប្រឡងមកនាយកដ្ឋានកិច្ចការប្រលង សម្រាប់បេក្ខជនគ្រប់ប្រភេទ ទាំង Hard និង Soft copy ត្រូវពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕

    ខាងក្រោមនេះសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៖

    អត្ថបទទាក់ទង