ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទរបស់អាជ្ញាធរខណ្ឌទាំង១៤ សម្រាប់ពលរដ្ឋមកពីបរទេស ជាពិសេសពីថៃ ជូនដំណឹងពីកន្លែងស្នាក់នៅដើម្បីបង្ការ ទប់ស្កាត់ COVID-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ឯកសារ 4764
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទរបស់អាជ្ញាធរខណ្ឌទាំង១៤ សម្រាប់ពលរដ្ឋមកពីបរទេស ជាពិសេសពីថៃ ជូនដំណឹងពីកន្លែងស្នាក់នៅដើម្បីបង្ការ ទប់ស្កាត់ COVID-19រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទរបស់អាជ្ញាធរខណ្ឌទាំង១៤ សម្រាប់ពលរដ្ឋមកពីបរទេស ជាពិសេសពីថៃ ជូនដំណឹងពីកន្លែងស្នាក់នៅដើម្បីបង្ការ ទប់ស្កាត់ COVID-19

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ដល់ប្រជាពលរដ្ឋទាំងអស់ដែលទើបត្រឡប់មកពី ធ្វើការនៅប្រទេសថៃ និងបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត ត្រូវអនុវត្តតាមការណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ-១៩ នៅកម្ពុជា មានចំនួនសរុប៨៦នាក់ហើយ (ស្រី២១នាក់ ប្រុស៦៣នាក់ ដែលក្នុងនោះមានចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) អង់គ្លេស ៣នាក់ (ក្នុងនោះមាន១នាក់បានជាសះស្បើយហើយ) កាណាដា១នាក់ ប៊ែលហ្សិក១នាក់ បារាំង៣៣នាក់ (ក្នុងនោះមានកូនប្រុសបង្កើតអាយុ៤ខែ) ម៉ាឡេស៊ី១២នាក់ និងខ្មែរ៣៣នាក់៕

Fresh News

អត្ថបទទាក់ទង