ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាដឹកនាំកម្លាំងសម្អាតប្រាង្គប្រាសាទក្នុងតំបន់អង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1062

ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង ១ខែកន្លះម្តង ឬច្រើនជាងនេះនៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។

ក្នុងការសម្អាតនេះដែរ ក្រុមពលករជំនាញនៃអាជ្ញាធរជាតិអប្សរា តែងប្រើរន្ទា ខ្សែពួរ ដើម្បីឡើងលើប្រាសាទ និងប្រើដៃ កាំបិត ពូថៅ ក្នុងការដកឬកាត់កូនឈើដែលដុះលើតួប្រាសាទ។

ទាំងនេះគឺជាសកម្មភាពនៃក្រុមពលករជំនាញរបស់អាជ្ញាធរជាតិអប្សរាសម្អាតប្រាង្គប្រាសាទនារដូវប្រាំងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ!

អត្ថបទទាក់ទង