ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សូមកុំឱ្យមានការរើសអើង​ជាតិសាសន៍ និងសាសនា​នោះឡើយ​ដោយសារជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1337
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សូមកុំឱ្យមានការរើសអើង​ជាតិសាសន៍ និងសាសនា​នោះឡើយ​ដោយសារជំងឺកូវីដ-១៩លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សូមកុំឱ្យមានការរើសអើង​ជាតិសាសន៍ និងសាសនា​នោះឡើយ​ដោយសារជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវសារជាថ្មីម្តងទៀត សូមកុំឱ្យមានការរើសអើងជាតិសាសន៍ និងសាសនានោះឡើយដោយសារជំងឺកូវីដ-១៩ ឆ្លងរាលដាលដោយមិនមានការរើសអើងនោះទេ។ លោកបានថ្លែងដូចនេះ នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៤០០នាក់មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាលដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ (COVID-19)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ជំងឺដែលគ្រោះថ្នាក់ជាងគេនោះគឺជំងឺរើសអើង និងជំងឺភ័យខ្លាចនេះហើយ។ លោកបន្តថា កាលពីមុននាំគ្នារើសអើងចិនដែលឆ្លងជំងឺនេះ ប៉ុន្តែពេលដែលចិនបានធូរស្បើយបន្តិច ពេលនេះនាំគ្នារើសអើងស្បែកសដែលកំពុងតែរាតត្បាតដោយជំងឺនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩នេះ បាននិងកំពុងឆ្លងរាលដាលដល់ទៅ១៩៧ ប្រទេសនិងដែនដី ដោយមិនប្រកាន់ជាតិសាសនា ឬសាសនាឡើយមិនថា ព្រះពុទ្ធសាសនា ឥស្លាម គ្រឹស្តសាសនា ឬហិណ្ឌូនោះឡើយ៕

អត្ថបទទាក់ទង