ខ្មែរប៉ុស្ដិ៍ Close

    ប្រទេសសិង្ហបុរីទទួលរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងឆ្នាំ​ ២០២០ ដោយសារជំងឺ COVID-19

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2716
    ប្រទេសសិង្ហបុរីទទួលរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងឆ្នាំ​ ២០២០ ដោយសារជំងឺ COVID-19ប្រទេសសិង្ហបុរីទទួលរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរក្នុងឆ្នាំ​ ២០២០ ដោយសារជំងឺ COVID-19

    កាលពីថ្ងៃទី ២៦ ខែមីនា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី (MTI) បានសារភាពថា សេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងឆ្ពោះទៅរកការធ្លាក់ចុះពេញមួយឆ្នាំ ជាលើកដំបូងរបស់ខ្លួននៅក្នុងរយៈពេលប្រហែលជា​ពីរទសវត្សរ៍មកនេះ ដោយសារការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់សកលលោក។

    ផ្អែកលើការប៉ាន់ស្មានជាមុន ក្រសួង MTI បានព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ២,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុង​ត្រីមាសទី ១ ឆ្នាំ ២០២០ នេះ ដែលអាក្រក់ជាងការព្យាករណ៍ ០,៨%របស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) កាលពីដើមខែនេះ។

    ក្រសួង MTI ក៏បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ ២០២០ ពីចន្លោះ -៤,០% ដល់ -១,០% នៅ​ឆ្នាំនេះ ពីការប៉ាន់ស្មានលើកមុន -០,៥% ដល់ ១,៥%។ ការចុះបញ្ជីលើកចុងក្រោយរបស់ប្រទេសសិង្ហបុរី អំពីធ្លាក់ចុះពេញ​មួយឆ្នាំនៃសេដ្ឋកិច្ចរបស់ខ្លួន គឺកាលពីឆ្នាំ ២០០១ នៅពេលកំណើនបានធ្លាក់ចុះត្រឹម ១ភាគរយ។

    ការកែសម្រួលនេះ គឺដោយសារតែការគ្រប់គ្រងព្រំដែនកាន់តែតឹងតែង និងការឃ្លាតឆ្ងាយពីសង្គមដែលត្រូវបានអនុវត្តន៍ដើម្បីទប់​ស្កាត់ការរីករាលដាលនៃមេរោគឆ្លងវីរុស SARS-CoV-2 ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ក្នុងស្រុក និងតម្រូវការខាងក្រៅសម្រាប់​ទំនិញ និងសេវាកម្មរបស់សិង្ហបុរី។

    ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី លោក Heng Swee Keat គ្រោងនឹងប្រកាសថវិកាបន្ថែមនៅក្នុងសភានៅថ្ងៃនេះ និងលម្អិតអំពី​វិធានការណ៍ជំនួយបន្ថែមដើម្បីជួយដល់កម្មករ អាជីវកម្ម និងគ្រួសារ។ កញ្ចប់ថវិកានេះនឹងមានចំនួនប្រមាណ ៤ប៊ីលានដុល្លារសិង្ហបុរី ដែលបានដាក់ចេញកាលពីខែមុន៕

    អត្ថបទទាក់ទង