ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ២១នាក់ហើយ បន្តព្យាបាលចំនួន ៨២នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៣នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 21513
    កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ២១នាក់ហើយ បន្តព្យាបាលចំនួន ៨២នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៣នាក់កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយបាន ២១នាក់ហើយ បន្តព្យាបាលចំនួន ៨២នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៣នាក់

    គិតត្រឹមម៉ោង ១១យប់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ៨នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ២១នាក់ហើយ។

    ទន្ទឹមនេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ១ករណីទៀត លើស្ត្រីអាយុ ៣៦ឆ្នាំ បម្រីការងារនៅខារ៉ាអូខេ ស្តាធីវី (Star TV) នៅឯខេត្តបន្ទាយមានជ័យ។

    ក្រសួងក៏បានគូសបញ្ជាក់មិនអោយសាធារណជនប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩រហ័ស (Rapid Test) ដោយខ្លួនឯងនោះទេ ម្យ៉ាងឧបករណ៍នេះមិនបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនោះទេ ហើយក៏មិនបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនោះដែរ។ ម្យ៉ាងទៀត ឧបករណ៍នេះកន្លងមកបានបង្ហាញលទ្ធផលអវិជ្ជមាន លើអ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ និងវិជ្ជមានលើអ្នកមិនមានផ្ទុកទៅវិញ។

    គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ ១០៣ ករណី ខណៈជាសះស្បើយកើនឡើងដល់ ២១ករណី និង អ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួន ៨២ករណី។

    សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង