ខ្មែរប៉ុស្ដិ៍ Close

    ល្អទៀតហើយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីទេ, សរុបអ្នកបានជាសះស្បើយកើនដល់ចំនួន៥០នាក់ និងកំពុងព្យាបាលបន្ត៦៤នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 1449
    ល្អទៀតហើយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីទេ, សរុបអ្នកបានជាសះស្បើយកើនដល់ចំនួន៥០នាក់ និងកំពុងព្យាបាលបន្ត៦៤នាក់ល្អទៀតហើយ! កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩បានជាសះស្បើយ ១នាក់បន្ថែមទៀត ខណៈមិនមានករណីឆ្លងថ្មីទេ, សរុបអ្នកបានជាសះស្បើយកើនដល់ចំនួន៥០នាក់ និងកំពុងព្យាបាលបន្ត៦៤នាក់

    គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៥០នាក់ហើយ។

    អ្នកជាសះស្បើយនោះគឺជាបុរសជនជាតិម៉ាលេស៊ីនៅស្រុកកងមាស ខេត្តកំពង់ចាម។

    ចំណែកឯករណីឆ្លងថ្មីវិញ នៅថ្ងៃនេះពុំមាននោះទេ ដែលនេះជាដំណឹងល្អមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីពុំមានឆ្លងថ្មីសោះដែរកាលពីថ្ងៃម្សិលមិញ

    គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជានៅរក្សាចំនួន ១១៤ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ៥០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តថយចុះមកត្រឹមចំនួន ៦៤ករណី។

    សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង