ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរបណ្តាញផ្សព្វផ្សាយព័ត៌មានពិត បានផ្តល់អត្ថប្រយោជន៍ដល់សង្គម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1418
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរបណ្តាញផ្សព្វផ្សាយព័ត៌មានពិត បានផ្តល់អត្ថប្រយោជន៍ដល់សង្គមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរបណ្តាញផ្សព្វផ្សាយព័ត៌មានពិត បានផ្តល់អត្ថប្រយោជន៍ដល់សង្គម

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកោតសរសើរដល់ប្រជាពលរដ្ឋ ដែលមានការប្រុងប្រយ័ត្នខ្ពស់ ចេះភ្ញាក់រលឹកចេះការពារពីភាពខ្វះអនាម័យ មកជាមានអនាម័យដែលទទួលបានសារអប់រំបង្ការ ការពារសុខភាពពីក្រសួងសុខាភិបាល អំពីវិធានការ បង្ការ ការពារ ដើម្បីរួមគ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ នៅលើបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ទូរទស្សន៍ វិទ្យុ កាសែតជាដើម។

    លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសន្និសីទព័ត៌មានជាលើកទី៤ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅវិមានសន្តិភាព។

    ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណដល់បណ្តាញផ្សព្វផ្សាយព័ត៌មានស្តីពីសារអប់រំសុខភាព ទៅកាន់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងបង្ការខ្លួនប្រកបដោយការប្រុងប្រយ័ត្ន ប៉ុន្តែក្នុងកាលៈទេសៈនេះ បែរជាមានព័ត៌មានប្រឌិតមួយចំនួនបង្កឡើងដោយក្រុមជនអគតិមួយចំនួនតូច បង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម បំភិតបំភ័យប្រជាពលរដ្ឋនឹងជំងឺកូវីដ-១៩ ដើម្បីបង្ខូចកេរ្ត៍ឈ្មោះដល់ក្រសួងសុខាភិបាល ជាពិសេសបន្តុចបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតែម្តង។ ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានព្រមានដល់ក្រុមទុច្ចរិតមួយចំនួនតូចទាំងនោះ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនភ្លាម បើពុំដូច្នេះ មន្ត្រីមានសមត្ថកិច្ចនឹងចុះស្រាវជ្រាវ ហើយចាត់វិធានការណ៍តាមផ្លូវច្បាប់៕

    អត្ថបទទាក់ទង