ខ្មែរប៉ុស្ដិ៍ Close

សាកលវិទ្យាល័យរដ្ឋ ថ្មីចែសនៅខេត្តក្រចេះ បង្ហាញរចនាប័ទ្មខ្មែរគួរឲ្យភ្ញាក់ផ្អើល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4110
សាកលវិទ្យាល័យរដ្ឋ ថ្មីចែសនៅខេត្តក្រចេះ បង្ហាញរចនាប័ទ្មខ្មែរគួរឲ្យភ្ញាក់ផ្អើលសាកលវិទ្យាល័យរដ្ឋ ថ្មីចែសនៅខេត្តក្រចេះ បង្ហាញរចនាប័ទ្មខ្មែរគួរឲ្យភ្ញាក់ផ្អើល

សាកលវិទ្យាល័យ​ក្រចេះ ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋទី១​ នៅ​ខេត្ត​ក្រចេះ ​​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ថ្ងៃស្អែកនេះ​បាន​​ចំណាយ​ប្រាក់​សាងសង់​រហូត​ដល់ ​១២​លាន​ដុល្លារ​ ក្នុង​នោះ ១០លានដុល្លារ​ ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​សាធារណៈ​រដ្ឋប្រជា​មានិតចិន​ និង​២លាន​ដុល្លារ​ទៀត ​ជា​ជំនួយ​ឥត​សំណង​របស់​អង្គការ​មូលនិធិ​ឧត្តម​សិក្សា​ក្រចេះ​ ។ ​

អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​សំណង់​អគារ​នៃ​សាកល​វិទ្យាល័យ​ត្រូវ​បាន​សាង​ឡើង​តាម​រចនាប័ទ្ម​ស្ថាបត្យកម្ម​ខ្មែរ​ បាន​បង្កើត​អគារសិក្សាជាច្រើនរួមមាន៖ អគារ​បណ្ណាល័យ​, អគារ​អភិសាល​ប្រជុំ,​ អគារសិក្សា​, ​អគារ​ពិសោធន៍​, ​អគារ​រោងជាង​, អគារ​អាហារដ្ឋាន​, ​អគារ​ផ្គត់ផ្គង់​ទឹកស្អាត​ និង​បណ្តាញ​ចែកចាយ​អគ្គិសនី, ​អគារ​វិទ្យាស្ថាន​មច្ឆ-វិទ្យា, ​អគារ​វិទ្យាស្ថាន​ភាសា​ និង​ព័ត៌មាន​វិទ្យា​, ​ផ្ទះ​ស្នាក់​របស់​សាកលវិទ្យាធិការ​, និង​សំណង់​ហេដ្ឋា​រចនាសម្ព័ន្ធ-ផ្សេងៗ​ទៀត​។


សាកល​វិទ្យាល័យ​នេះ ​ដែល​មាន​មហាវិទ្យាល័យ គឺ​ផ្នែក​វិទ្យាសាស្រ្ត​កសិកម្ម​, វិទ្យាសាស្រ្ត​សត្វ និងបសុពេទ្យ, កសិ-​ឧស្សាហកម្ម​, វិស្វកម្ម, គ្រប់គ្រង​អាជីវកម្ម។ មិន​តែ​ប៉ុណ្ណោះ សកលវិទ្យាល័យ​ក្រចេះ មាន​៣ វិទ្យាស្ថាន គឺ​វិទ្យាស្ថាន​មច្ឆវិទ្យា, បចេ្ចកវិទ្យា​ទំនាក់​ទំនង​ព័ត៌មានវិទ្យា, និង​វិទ្យាស្ថានភាសា ដែល​មាន​បង្រៀន​ភាសា​អង់គ្លេស​ និង​ចិន។


សូមបញ្ជាក់ដែរថា ​សម្រាប់​ឆ្នាំ​សិក្សា​២០១៨-២០១៩ សាកលវិទ្យាល័យក្រចេះ ​ប្រកាស​ផ្តល់ជូន​អាហារូបរកណ៍​ ១០០% ​ចំនួន ៣០០ កន្លែង ​ដល់​សិស្សានុសិស្ស​ ដែល​ទើបបញ្ចប់​ការសិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ​ អាច​បន្តការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​នៅក្នុង​ខេត្ត​នេះ​បាន​៕

ប្រភព៖ Sabay

អត្ថបទទាក់ទង