ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង៩៨នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម២៤នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 1636
    កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង៩៨នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម២៤នាក់កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង៩៨នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម២៤នាក់

    គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៩៨នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

    អ្នកជាសះស្បើយទាំង ៥នាក់នោះមានដូចជា៖

    • បុរសជនជាតិបារាំងអាយុ៨០ឆ្នាំ ១នាក់ដែលជាអ្នកទេសចរនៅឯខេត្តព្រះសីហនុ និងដែលត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ
    • បុរសជនជាតិបារាំងអាយុ៦១ឆ្នាំ ១នាក់ដែលជាអ្នកទេសចរស្នាក់នៅបណ្ដោះអាសន្ននៅតំបន់ទួលទំពូង រាជធានីភ្នំពេញ។

    គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ៩៨ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ២៤ករណីទៀតប៉ុណ្ណោះ។

    សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង