ខ្មែរប៉ុស្ដិ៍ Close

    ៧ថ្ងៃជាប់គ្នាហើយដែលកម្ពុជាពុំមានករណីឆ្លងកូវីដ-១៩ថ្មី ខណៈអ្នកជាសះស្បើយកើនឡើង២នាក់បន្ថែមទៀត សរុបអ្នកជាសះស្បើយកើនដល់ ១០៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលបន្តបានថយចុះមកនៅត្រឹម ១៧នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 1313
    ៧ថ្ងៃជាប់គ្នាហើយដែលកម្ពុជាពុំមានករណីឆ្លងកូវីដ-១៩ថ្មី ខណៈអ្នកជាសះស្បើយកើនឡើង២នាក់បន្ថែមទៀត សរុបអ្នកជាសះស្បើយកើនដល់ ១០៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលបន្តបានថយចុះមកនៅត្រឹម ១៧នាក់៧ថ្ងៃជាប់គ្នាហើយដែលកម្ពុជាពុំមានករណីឆ្លងកូវីដ-១៩ថ្មី ខណៈអ្នកជាសះស្បើយកើនឡើង២នាក់បន្ថែមទៀត សរុបអ្នកជាសះស្បើយកើនដល់ ១០៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលបន្តបានថយចុះមកនៅត្រឹម ១៧នាក់

    គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ១០៥នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

    អ្នកជាសះស្បើយទាំង ២នាក់នោះគឺ៖

    • ស្ត្រីជនជាតិវៀតណាម ១នាក់ដែលស្នាក់នៅខុនដូមួយនៅកោះពេជ្រ រាជធានីភ្នំពេញ
    • កុមារអាយុ១២ឆ្នាំ ១នាក់នៅឯខេត្តសៀមរាប

    គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយកើនឡើងដល់ ១០៥ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ១៧ករណីទៀតប៉ុណ្ណោះ។

    ក្រសួងសុខាភិបាលក៏នៅតែបន្តជូនដំណឹងដល់សាធារណជនឱ្យចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ និងចូលរួមអនុវត្តបទបញ្ជា និងវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ហើយនឹងបន្តជម្រាបជូនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh និងបានបញ្ជាក់ថា គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ៕

    សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង